ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងកសិកម្មបញ្ជូនមន្ត្រីជំនាញចុះស្វែងយល់ពីបញ្ហារបស់ពលរដ្ឋនៅខេត្តបាត់ដំបង

បាត់ដំបង៖ រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជូនអគ្គនាយកកសិកម្មនៃក្រសួង លោក ងិន ឆាយ ចុះស្វែងយល់ពីបញ្ហារបស់កសិករក្នុងខេត្តបាត់ដំបងដើម្បីជួយស្វែងរកដំណោះស្រាយជួយពួកគេ។

ការចុះទៅនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅឃុំអន្លង់រូន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ពលរដ្ឋបានលើកឡើងថា បញ្ហាដែលពួកគេបានជួបប្រទះនោះមានដូចជាបញ្ហាខ្យងក្រហមដែលសេរីដំណាំស្រូវរបស់ពួកគាត់ បញ្ហាទឹកជំនន់ និងបច្ចេកទេសកសិកម្ម។

កសិករដាំដុះដំណាំស្រូវលោក សង ចាន់លាង បានឲ្យដឹងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះការធ្វើស្រែដំណាំរបស់គាត់ពុំសូវទទួលបានទិន្នផលហើយឆ្នាំខ្លះក៏មានបញ្ហាទឹកជំនន់ធ្វើឲ្យស្រូវរបស់គាត់រងការខូចខាតផងដែរ។

លោកបានស្នើទៅដល់រដ្ឋាភិបាលឱ្យគិតគូរដល់ប្រព័ន្ធរំដោះទឹកចេញ ដោយសារតែនៅក្នុងឃុំអន្លង់រូន មានរួចហើយប្រព័ន្ធស្រោចស្រពដែលហូរចេញពីទំនប់កំពីងពួយសែរដោយសារតែកង្វះប្រព័ន្ធរបស់ទឹកបានធ្វើឲ្យទឹកបានជនចូលលិចតាមវាលស្រែរបស់ប្រជាកសិករ។

លោកថា បញ្ហាទាំងនេះគឺបានបង្កផលប៉ះពាល់ជាច្រើនដល់ផលដំណាំ។

អគ្គនាយកកសិកម្មនៃក្រសួងកសិកម្មលោក ងិន ឆាយ បានលើកឡើងក្នុងពេលជួបជាមួយនឹងប្រជាពលរដ្ឋផងដែរថា ទាក់ទងទៅនឹងបញ្ហានៃប្រព័ន្ធរំដោះទឹកគឺលោកនឹងជំរុញដល់មន្ត្រីមន្ទីរ និងសហគមន៍ឲ្យធ្វើទំនាក់ទំនងជាមួយនិងមន្ទីរធនធានទឹកដើម្បីរៀបចំនូវការស្ដារនូវប្រព័ន្ធរំដោះទឹកនេះ។

ក្នុងពេលនោះដែរលោកក៏បានណែនាំពលរដ្ឋឲ្យកាត់បន្ថយការប្រើប្រាស់ជីដែលមិនត្រូវទៅនឹងស្ថានភាពស្រូវក៏ដូចជាថ្នាំពុលកសិកម្មផ្សេងទៀតដែលប៉ះពាល់ដល់សត្វដែលមានប្រយោជន៍ក្នុងវាលស្រែ។

លោកជំរុញដល់ប្រជាកសិករឲ្យគិតពីផលចំណេញពីការការបន្ថយជីកសិកម្មជាងគិតពីបរិមាណដែលផលិតបាន ដោយថាការប្រើប្រាស់ជីច្រើននិងធ្វើឲ្យពលរដ្ឋខាត់បង់ថវិកាច្រើនទៅលើការទិញជីទាំងនោះ ហើយប្រសិនជាយកមកទូទាត់ជាមួយនឹងទិន្នផលដែលប្រមូលបាននោះគឺពលរដ្ឋមិនសូវចំណេញច្រើននោះទេ។

គួរដឹងផងដែរថា ការចុះត្រួតពិនិត្យពីបញ្ហារបស់ប្រជាកសិករក្នុងខេត្តបាត់ដំបងនេះ គឺក្នុងពេលដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅជួបសំណេះសំណាលនិងចែកពូជស្រូវដល់ប្រជាកសិករដែលរងផលប៉ះពាល់ពីទឹកជំនន់នៅក្នុងខេត្តបាត់ដំបងដែលមានប្រមាណជា ១១ ៥២៨ គ្រួសារ។

កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់១៤ ក្រុង ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩ ៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១ ០៥១គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះ សម្បែង សរុប ២៩ ៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦កន្លែង មណ្ឌលសុខភាព ៦កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ៤កន្លែង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក