ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២នេះកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ និងមានអ្នកជំងឺជាសះស្បើយចំនួន ៩នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២៤ តុលា ២០២២ ។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៧,៩៧៩នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៤,៩០២នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៥ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,១៦០ករណី(ជាប្រភេទអូមីក្រុង) ៕