ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្តេចតេជោបន្តអំពាវនាវដល់ពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ បន្តទៀត

បាត់ដំបង៖ ទោះបីជារហូតមកដល់ថ្ងៃនេះកម្ពុជាបន្តរកមិនឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ក៏ដោយក្ដី នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងទៅនឹងជំងឺនេះបន្តទៀតដោយថាជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយនោះទេ។

ថ្លែងក្នុងពិធីចែកពូជស្រូវនិងស្បៀងជូនពលរដ្ឋជាង ១ម៉ឺនគ្រួសារនៅក្នុងខេត្តបាត់ដំបង ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានជំរុញដល់ពលរដ្ឋអនុវត្តន៍វិធានការសុខាភិបាលរបស់រដ្ឋាភិបាលបានដាក់ចេញដូចជា ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត នឹងត្រូវទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានគ្រប់គ្នាផងដែរ។  

សម្ដេចថាការអនុវត្តវិធានការសុខាភិបាលរបស់ក្រសួងសុខាភិបាល គឺមិនត្រឹមតែនៅទប់ស្កាត់ការឆ្លងកូវីដ-១៩ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាអាចនឹងការពារនូវជំងឺឆ្លងផ្សេងទៀតផងដែរ៕ 

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក