ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោរំលឹកដល់រដ្ឋមន្ត្រីកសិកម្មឲ្យរកវិធីផលិតពូជស្រូវនៅក្នុងស្រុក

បាត់ដំបង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ឲ្យរកវិធីសាស្ត្រផលិតពូជស្រូវក្នុងស្រុក។

ថ្លែងក្នុងពិធីចែកពូជស្រូវនិងស្បៀងជូនពលរដ្ឋជាង ១ម៉ឺនគ្រួសារនៅក្នុងខេត្តបាត់ដំបង ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការផលិតគ្រាប់ពូជស្រូវបានក្នុងស្រុកគឺធានាបាននូវលទ្ធភាពផ្គត់ផ្គង់ពូជស្រូវដែលស្របតាមតំបន់នាថ្ងៃខាងមុខ។

សម្ដេចតេជោថា៖ «ដោយចាប់ផ្ដើមពីគំនិតផ្តួចផ្តើមរបស់រដ្ឋនៃការអប់រំមុនទិញផងហើយអាចប្រជាពលរដ្ឋរបស់យើងគាត់ទិញពូជសុទ្ធឬក៏យកស្រូវរបស់យើងក៏ដូចជាមួយនឹងស្រូវពូជ»។ 

ជាមួយគ្នានេះសម្តេចតេជោក៏ជំរុញឱ្យវិស័យឯកជនចូលរួមក្នុងការចងក្រងកសិករក៏ដូចជារៀបចំជួយដោះស្រាយនូវបញ្ហានេះផងដែរ។ 

សម្ដេចថា៖ «ពូជដែលបានគឺអាចថារដ្ឋបាលយក ឬក៏ឯកជនប្រមូលទិញ»។ 

សម្ដេចលើកឡើងថាការប្រើប្រាស់ពូជស្រូវសុទ្ធនឹងធ្វើឲ្យស្រូវទទួលបានទិន្នផលច្រើន ហើយការផ្លាល់ប្ដូរផ្នត់គំនិតនេះ សម្ដេចតេជោថា សម្ដេចបានចំណាយពេលអស់កន្លះជីវិតដើម្បីជំរុញអោយពលរដ្ឋចេះប្រើប្រាស់ពូជស្រូវ។ 

សម្ដេចថា៖ «តាំងពីខ្ញុំធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ គឺធ្វើកិច្ចការដែលសំខាន់ជាងគេគឺធ្វើយ៉ាងណាឲ្យតូចៗជាកសិកររបស់យើងផ្លាស់ប្ដូរឥរិយាបទ»៕ 

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក