ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីលើកទឹកចិត្តដល់ពលរដ្ឋកុំចុះចាញ់ការលំបាក

បាត់ដំបង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ពលរដ្ឋរងគ្រោះដោយបញ្ហាទឹកជំនន់កុំចុះចាញ់ទៅនឹងការលំបាកព្យាយាមដោះស្រាយបញ្ហា គណៈរដ្ឋាភិបាលក៏ចូលរួមក្នុងការលើកទឹកចិត្តក៏ដូចជាការដោះស្រាយបញ្ហាជូនពលរដ្ឋដូចគ្នា។ 

ថ្លែងក្នុងពិធីចែកពូជស្រូវនិងស្បៀងជូនពលរដ្ឋជាង ១ម៉ឺនគ្រួសារនៅក្នុងខេត្តបាត់ដំបង ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយលើកទឹកចិត្តដល់ពលរដ្ឋថា៖ «ត្រូវតែក្លាហានដើម្បីជំនះនូវការលំបាកទាំងអស់នេះ»។ 

របាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ជំនន់ទឹកភ្លៀងឆ្នាំ២០២២ នេះប៉ះពាល់ ខេត្តចំនួន២២ ដែលមានចំនួន ៩៦ស្រុក ក្រុង ខណ្ឌ លិចស្រូវ ១៥១ ៤១២ហិតា និងលិចដំណាំរួមផ្សំចំនួន ៤១ ០២៤ហិតា៕

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក