ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រហូតមកដល់ពេលនេះគ្រាប់ពូជ ៧ពាន់តោនត្រូវបានចែកជូនពលរដ្ឋរងគ្រោះពីទឹកជំនន់

បាត់ដំបង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថារហូតមកដល់ពេលនេះគ្រាប់ពូជស្រូវជាង ៧ពាន់តោនត្រូវបានបញ្ជូនទៅចែកជូនប្រជាពលរដ្ឋ។ 

ថ្លែងក្នុងពិធីចែកពូជស្រូវនិងស្បៀងជូនពលរដ្ឋជាង ១ម៉ឺនគ្រួសារនៅក្នុងខេត្តបាត់ដំបង ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោបានឱ្យដឹងថារហូតមកដល់ពេលនេះគឺមានខេត្ត២០ ក្នុងចំណោម២៥ បានរងគ្រោះទឹកជំនន់ទឹកភ្លៀងដែលមានមួយចំនួនរងគ្រោះធ្ងន់ធ្ងរ។ ដោយហេតុនេះរដ្ឋាភិបាលបានបញ្ជូនគ្រាប់ពូជចែកដល់ពលរដ្ឋដែលអាចដើម្បីចូលរួមជួយទៅដល់ការស្ដាររបស់ពលរដ្ឋ។ 

សម្ដេចតេជោថា៖ «(នៅបាត់ដំបង) យើងដោះស្រាយមួយម៉ឺនគ្រួសារហើយការដោះស្រាយនេះគឺដោះស្រាយចំពោះអ្នកដែលមានលទ្ធភាពស្ដារឡើងវិញ»។ 

បន្ថែមលើសពីនេះសម្ដេចតេជោបន្ថែមថា រដ្ឋាភិបាលនឹងចែកនូវពូជដំណាំផ្សេងៗដើម្បីចែកជូនដល់ពលរដ្ឋធ្វើការដាំដុះផងដែរ ដោយថាការធ្វើបែបនេះគឺដើម្បីជួយកាត់បន្ថយការលំបាករបស់ប្រជាជន។

សម្ដេចតេជោបានបញ្ជាឲ្យ ក្រសួងកសិកម្មសហការជាមួយអាជ្ញាធរដែនដីដើម្បីពិនិត្យមើលពីទិដ្ឋភាពចែកចាយពូជដំណាំផ្សេងពីស្រូវដល់ពលរដ្ឋរងគ្រោះផងដែរ៕ 

PHOTO: ហ៊ុន យុទ្ធគុណ


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក