ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ៊ុនតាក់ធ្វើមិនបានតាមការចង់បានរបស់កិច្ចព្រមព្រៀងសន្ដិភាព

បន្ទាយមានជ័យ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចំណាយលុយអស់ជាង ២ពាន់លានដុល្លារ របស់អ៊ុនតាក់ក្នុងដំណើរការស្វែងរកសន្តិភាពជូនកម្ពុជាគឺធ្វើមិនបាន។ 

ថ្លែងក្នុងជំនួបជាមួយពលរដ្ឋរងគ្រោះពីទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោថ្លែងថា៖ «ជាពិសេសអ្នកបាត់ដំបង អ្នកបន្ទាយមានជ័យ ខ្លួនឯងចាំច្បាស់ថាអ្វីដែលកិច្ចព្រមព្រៀងក្រុងប៉ារីសចង់បាន ប៉ុន្ដែអ៊ុនតាក់មិនអាចសម្រេចបានគឺនៅត្រង់ថា អ៊ុនតាក់បានចំណាយលុយជាង ២ពាន់លានដុល្លារទៅហើយរហូតដកត្រលប់ទៅវិញទុកឲ្យកម្ពុជាមានរដ្ឋាភិបាល២ តំបន់គ្រប់គ្រង២ នៅកម្ពុជា»។ 

សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងគោលដៅបញ្ចប់សង្គ្រាមក្នុងប្រទេសកម្ពុជា នឹងអនុញ្ញាតឲ្យកងទ័ពអង្គការសហប្រជាជាតិចូលមកថែរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេស។ កិច្ចព្រមព្រៀងនេះមានប្រទេសជាហត្ថលេខីចំនួន១៨ ក្នុងនោះក៏មានប្រទេសមហាអំណាចទាំង៥ផងដែរ។ ទោះជាយ៉ាងណាសន្ដិភាពមិនទាន់អាចរកបាននៅឡើយទេរហូតដល់មាននយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ នៅឆ្នាំ១៩៩៨៕

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក