ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

នាយករដ្ឋមន្ត្រីសុំទោសពលរដ្ឋទុកជាមុននៅពេលវាយតម្លៃពលរដ្ឋរងគ្រោះពីអតិផរណា

បន្ទាយមានជ័យ៖ ថ្លែងក្នុងជំនួបជាមួយពលរដ្ឋរងគ្រោះពីទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានសុំទោសពលរដ្ឋទុកជាមុន នៅពេលដែលរដ្ឋចាប់ផ្ដើមវាយតម្លៃលើពលរដ្ឋដែលរងផលប៉ះពាល់ពីអតិផរណា ដោយថារដ្ឋអាចនឹងធ្វើអន្តរាគមន៍ជួយដល់ពលរដ្ឋជាង ៦០ម៉ឺនគ្រួសារ ដែលមានប្រមាណ ៦០ម៉ឺនគ្រួសារ ស្នើនឹងជាង ២លាននាក់។ 

ការសុំទោសនោះគឺដោយថានឹងអាចធ្វើឲ្យពលរដ្ឋមានការយល់ច្រឡំថារដ្ឋាភិបាលធ្វើការវាយតម្លៃលំអៀង ព្រោះការវាយតម្លៃលើអ្នករងផលប៉ះពាល់អតិផរណាមិនសំដៅទៅលើអ្នកមានឬអ្នកក្រដូចទេ។ 

សម្ដេចតេជោបន្ថែមថាការវាយតម្លៃនេះគឺធ្វើឡើងទាំងពលរដ្ឋនៅតាមទីជនបទនិងនៅទីប្រជុំជនហើយជាពិសេសគឺអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕ 

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក