ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីសំពះអរគុណប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន

បន្ទាយមានជ័យ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកដៃសំពះអរគុណទៅដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រគណបក្សមួយនេះឲ្យឈ្នះឆ្នោតគ្រប់ឃុំសង្កាត់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ។ 

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ប្រមាណជាង ៥ពាន់នាក់នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាដោយសារតែការគាំទ្រពីប្រជាពលរដ្ឋបែបនេះហើយទើបធ្វើឲ្យគណបក្សប្រជាជនឈ្នះភ្លូទឹក ភ្លូដីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនាកន្លងទៅ។ សម្ដេចតេជោក៏អំពីវនាវដល់ពលរដ្ឋឲ្យបោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០២៣ បន្តទៀតផងដែរ។ 

សម្ដេចថា៖ «ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋរបស់យើងអរគុណដោយលើកដៃសំពះ គឺដោយថាក្នុងពេលបោះឆ្នោតឃុំសង្កាត់កន្លងទៅនេះ បានបោះឆ្នោតឱ្យគណបក្សប្រជាជនឈ្នះភ្លូសភ្លូសដីតែម្ដង។ ហើយក៏សុំថាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បើសិនជាបងប្អូនទុកចិត្តគណបក្សប្រជាជនសូមបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនបន្តទៀតហើយខ្ញុំនឹងនៅជាមួយបងប្អូនជារៀងរហូត»។  

គួរឲ្យដឹងផងដែរថា ខេត្តបន្ទាយមានជ័យមានឃុំសរុបចំនួន៦៧ ហើយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ គណបក្សប្រជាជនកម្ពុជាបានទទួលបានការគាំទ្រ ១៩៤,៥៤៣សម្លេង ស្មើ ៧២,២៣% នៃសន្លឹកឆ្នោតបានការ ក្រុមប្រឹក្សាឃុំ-សង្កាត់ ទទួលបាន ៤២៩អាសនៈ ស្មើ ៨០,៤៨% និងគ្រប់គ្រងឃុំ-សង្កាត់ទាំង៦៧ទាំងស្រុង៕ 

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក