BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១,១៣០ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៣៩ករណី ខណៈអ្នកជំងឺ ៦៧០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៥០,៣៨៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៦០២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៤៤,១៤៣នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ២,៥៤៨ករណី៕