ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោសម្រាន្តមិនស្កប់ដោយសារភ្លេចផ្ដល់ជំនួយដល់ស្ត្រីម្នាក់ដែលបានសំណេះសំណាលជាមួយសម្ដេចកាលពីថ្ងៃទី២២ ខែតុលា

បន្ទាយមានជ័យ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមានអារម្មណ៍មិនស្កប់ក្នុងចិត្តក្រោយពីភ្លេចផ្ដល់ជំនួយជួយដល់ស្ត្រីម្នាក់ដែលមានបញ្ហាសុខភាព និងបានសំណេះសំណាលជាមួយសម្ដេចក្នុងពិធីដែលសម្ដេចជួបសំណេះសំណាលជាមួយពលរដ្ឋនៅតំបន់ពាក់ស្នែង ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែតុលា ម្សិលមិញ។

ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយពលរដ្ឋរងគ្រោះពីទឹកជំនន់ជាង ៥ពាន់នាក់ នៅខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីយប់ថ្ងៃទី២២ សម្ដេចសម្រាន្តពុំស្កប់នោះទេ និងបានបញ្ជាទាំងកណ្ដាលយប់ឱ្យជំនួយការសម្ដេច លោក សេង ទៀង ទាក់ទងស្វែងរកស្ត្រីម្នាក់នោះដើម្បីផ្ដល់ជំនួយឱ្យ។ សម្ដេចបង្ហាញក្ដីអាណិតអាសូរដល់ស្ត្រីម្នាក់នោះដែលមានជំងឺច្រើនក្នុងខ្លួន និងកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពគ្រួសារ ក្នុងនោះសម្ដេចក៏កោតសរសើរដល់ប្ដីរបស់ស្ដ្រីម្នាក់នោះផងដែរដែលថាជាប្ដីគំរូមួយ។ 

ជំនួយការសម្ដេចតេជោ លោក សេង ទៀង បានបញ្ជាក់ប្រាប់សម្ដេចតេជោនៅព្រឹកនេះផងដែរថា លោកបានរកឃើញស្ត្រីម្នាក់នោះហើយ និងបានផ្ដល់ជំនួយ ១ពាន់ដុល្លារសម្រាប់គាត់ផងដែរ៕ 

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក