ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី៖ បើខ្លាចកូវីដមិនហ៊ានចុះជួបពលរដ្ឋមិនសាកសមជាថ្នាក់ដឹកនាំរដ្ឋទេ

បន្ទាយមានជ័យ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាជំងឺកូវីដ-១៩ មិនបានចេញឆ្ងាយនៅឡើយទេ តែថាទោះបីជាមានបញ្ហានេះក្ដីតែមិនគួរទុកប្រជាពលរដ្ឋចោលនោះទេ។ សម្ដេចថាបើគ្រាន់តែខ្លាចកូវីដហើយមិនហ៊ានចុះជួបពលរដ្ឋនោះមិនសាកសមជាថ្នាក់ដឹកនាំរដ្ឋនោះទេ។ 

ថ្លែងក្នុងជំនួបជាមួយពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ជាង៥ពាន់គ្រួសារ ព្រឹកថ្ងៃទី២៣ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាដែលគោរពនូវតួនាទី និងបានចុះជួយពលរដ្ឋទាំងក្នុងពេលមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ និងក្រោយវិបត្តិនេះ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋជាលើកទី៣ ដែលស្ម័គ្រចិត្តរើលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោបង្ហាញអារម្មណ៍ត្រេកអរនៅពេលដែលកម្ពុជាគ្មានអត្រាឆ្លងជំងឺកូវីដ-១៩ ក្នុងរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដែលថាជាជោគជ័យមួយក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ រួមគ្នាសម្រាប់ប្រទេសកម្ពុជា។

សម្តេចតេជោបានសង្កេតឃើញថា ពលរដ្ឋភាគច្រើនទម្លាប់ពាក់ម៉ាស តែក៏មានពលរដ្ឋខ្លះមិនពាក់ម៉ាស់ផងដែរ។ តែយ៉ាងណាសម្តេចលើកទឹកចិត្តឱ្យពលរដ្ឋបន្តពាក់ម៉ាស់ និងអនុវត្តតាមវិធានការសុខាភិបាល៣កុំ និង៣ការពារ។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២១ ខែតុលា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនជាង ១៣ម៉ឺននាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក