ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោបន្តជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធចំណុះខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តធ្វើដំណើរមកជួបជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធខេត្តបន្ទាយមានជ័យ ដើម្បីសំណេះសំណាលក៏ដូចជាលើកទឹកចិត្តដល់ពួកគេក្នុងការបម្រើការងារជូនប្រជាពលរដ្ឋ។ 

ជំនួបនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ ដែលមានមន្ត្រីប្រមាណជាង ១ពាន់នាក់បានចូលរួម។ 

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានជម្រាបសម្ដេចតេជោពីសភាពការណ៍ក្នុងខេត្ត និងការចូលរួមជួយសង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់ និងជាពិសេសគឺយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីកន្លងទៅ។ 

ឆ្លៀតក្នុងឱកាសនេះលោក អ៊ុំ រាត្រី ក៏បានថ្កោលទោសការអំពាវនាវឱ្យមានភាពវឹកវរក្នុងសង្គមរបស់លោក សម រង្ស៊ី និងប្ដេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់កម្ពុជាផងដែរ។ លោកក៏បានប្រកាសគាំទ្រដល់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។ 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរនិងវាយតម្លៃចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យដែលបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការចុះជួយដោះស្រាយពលរដ្ឋក្នុងពេលជួបគ្រោះទឹកជំនន់ និងការងារសណ្ដាប់ធ្នាប់ក្នុងខេត្តផងដែរ។ បើទោះបើទទួលបានការកោតសរសើបែបនេះក្ដីតែសម្ដេចតេជោនៅតែក្រើនរម្លឹកឱ្យមន្ត្រីត្រូវយល់ពីតួនាទីរបស់ខ្លួន ថែរក្សាសេចក្ដីសុខប្រជាពលរដ្ឋ ជាអ្នកបម្រើពលរដ្ឋ និងមិនត្រូវធ្វើឱ្យពលរដ្ឋមានការថ្នាំងថ្នាក់នោះទេ៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក