ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីថារដ្ឋបានបើកផ្តល់ថវិកាជាង៧៦លានរៀលដល់កម្មការិនីសម្រាលកូនថ្ងៃនេះចំនួនជិត២០០នាក់

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសផ្តល់ថវិកាចំនួន ៧៦លាន ៨សែនរៀល ជូនដល់កម្មការិនីចំនួន ១៩២នាក់ដែលសម្រាលកូននៅថ្ងៃនេះ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ 

សម្តេចបានប្រកាសបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាបនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ 

នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គិតចាប់ពីទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះមានកម្មការិនីចំនួន ៤២៦០៨នាក់បានសម្រាលកូន ដោយបង្កើតកូនបានចំនួន ៤២៩២២នាក់ ដោយចំណាយថវិកាឧបត្ថម្ភអស់ចំនួន ជាង១៧ពាន់ ១៦៨លាន ៨សែនរៀល។ 

បើតាមសម្តេច គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ មកដល់ឆ្នាំ២០២២ មានកម្មការិនីចំនួនជាង ៣សែន ៣ម៉ឺន ៧ពាន់នាក់ ដែលកើតកូនបានជាង ៣សែន ៣ម៉ឺន ៣ពាន់នាក់ ដែលប្រើថវិកាអស់ចំនួន ១៣៣ពាន់លានរៀល។ 

សម្តេចបានថ្លែងថា កម្មការិនីមានផ្ទៃពោះ ត្រូវបានរាជរដ្ឋាភិបាលជួយឧបត្ថម្ភថវិកាចំនួនជាង ១០ដង រាប់តាំងពីកំពុងតែមានផ្ទៃពោះ ទៅពិនិត្យផ្ទៃពោះដោយមិនឥតថ្លៃ រហូតដល់ឆ្លងទន្លេ ដើម្បីជួយឱ្យទារក និងកុមារឆាប់រីកលូតលាស់ធំធាត់៕ 

PHOTO: ហ៊ុន យុទ្ធគុណ


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក