ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកោតសរសើរពីរបៀបនៃការរស់នៅជាមួយគ្នារបស់សមាជិកគណបក្សប្រជាជន

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរពីភាពស្មោះស្ម័គ្ររបស់មន្ត្រីគណបក្សប្រជាជនដែលបានរួបរួមរស់នៅជាមួយគ្នាដែលមានមន្ត្រីមួយចំនួនបានរួមរស់ជាមួយគណបក្សអស់ជិត៥០ឆ្នាំរួចទៅហើយ។ 

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋដែលព្រមផ្លាស់ទីលំនៅនៅតំបន់ពាក់ស្នែង ខេត្តសៀមរាប ព្រឹកថ្ងៃទី២២ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែលជារដ្ឋមន្ត្រីម្នាក់ដែលបាននៅជាមួយសម្ដេចតេជោតាំងពីឆ្នាំ១៩៧៩ ជាមួយនឹងរដ្ឋមន្ត្រីដទៃទៀតដែលមានភាពស្មោះស្ម័គ្រដូចគ្នា។ សម្ដេចបានកោតសរសើរពីភាពសាមគ្គី និងរួបរួមរបស់មន្ត្រីគណបក្សទាំងអស់ផងដែរ។

សម្ដេចថា៖ «វាលំបាកណាស់ក្នុងលោកនេះដែលគណបក្សនយោបាយមួយរស់នៅជាមួយគ្នារហូតដល់ជិតកន្លះសតវត្សហើយមិនទៅណាចោលគ្នានោះ។ បក្សដទៃអត់ទេ! ឱ្យតែចូលមកតែ២ ទៅ៣ឆ្នាំគឺបែកព្រាត់ប្រាស់គ្នាអស់ហើយប៉ុន្ដែគណបក្សប្រជាជនអត់ទេណា! នៅជាមួយគ្នាកន្លះសតវត្ស»

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅកម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន។

បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៤រូប គឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនា សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស។ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនមានចំនួន ៨៦៥នាក់៕

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក