ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោ៖ សាលាស្រុកអង្គរធំត្រូវរើមកតំបន់ពាក់ស្នែងវិញ

សៀមរាប៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមែនគ្រាន់តែឱ្យពលរដ្ឋរុះរើសំណង់នៅតំបន់អង្គរមករស់នៅតំបន់ពាក់ស្នែងតែប៉ុណ្ណោះទេ តែក៏ត្រូវរុះរើសាលាស្រុកអង្គរធំមកជាមួយផងដែរ។ 

សម្តេចថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាបនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីបានថ្លែងថា៖ «តិចទៀតសាលាស្រុកអង្គរធំ ក៏ត្រូវរើមកពាក់ស្នែងដែរ។ មិនមែរើតែបងប្អូនចេញទេណា សូម្បីកន្លែងចៅហ្វាយស្រុកធ្វើការក៏យកចេញដែរ ពីព្រោះវាកៀក។ សាលាស្រុកបន្ទាយស្រីត្រូវរើមកនៅរុនតាឯក សាលាស្រុកអង្គរធំត្រូវមកនៅនេះ (ពាក់ស្នែង)»។ 

នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កាលណាតំបន់ទាំងពីរនេះអភិវឌ្ឍរួចហើយនៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ សម្តេចនឹងបន្តមកមើលពលរដ្ឋនៅតំបន់ទាំងនេះម្តងទៀត។ 

តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប គឺជាតំបន់អភិវឌ្ឍន៍ទី២ ដែលរាជរដ្ឋាភិបាលបង្កើតឡើងដើម្បីឱ្យប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ពីតំបន់រមណីយដ្ឋានអង្គរ ដោយតំបន់អភិវឌ្ឍន៍ពាក់ស្នែងនេះមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រពីតំបន់អង្គរ។ 

តំបន់អភិវឌ្ឍន៍ទាំងពីរនេះ នឹងក្លាយជាតំបន់ទីក្រុងរណបថ្មី និងជាទីប្រជុំជន ដែលមានការសាងសង់នៅហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន ដូចជា សាលារៀន ផ្សារ វត្តអារាម អគារសម្ភព មន្ទីរពេទ្យ ផ្លូវថ្នល់ សួនច្បារ សួនដំណាំផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ។ 

បច្ចុប្បន្នមានពលរដ្ឋបានទៅចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុបចំនួន ៩,៣២៣គ្រួសារ ក្នុងនោះទៅរស់នៅតំបន់រុនតាឯក ចំនួន ៥, ៨២៣គ្រួសារ និងទៅរស់នៅតំបន់ពាក់ស្នែងចំនួន ៣,២០០គ្រួសារ។ 

គូសបញ្ជាក់ថា ពលរដ្ឋជិត ១ម៉ឺនគ្រួសារនោះ គឺទទួលបានដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ, ទទួលបានបណ្ណក្រីក្រកម្រិត១ រយៈពេល ១០ឆ្នាំ ដោយគិតចាប់ពីខែតុលា ឆ្នាំ២០២២ តទៅ ទទួលបានបណ្ណសមធម៌ចំពោះស្ត្រីមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ និងផ្តល់អំណោយជាច្រើនទៀតផងដែរ។ ជាពិសេសផ្តល់ការតភ្ជាប់ចរន្តអគ្គិសនីចូលដល់របងផ្ទះរបស់ពលរដ្ឋដោយឥតគិតថ្លៃ តែតភ្លើងចូលក្នុងផ្ទះ គឺជាបន្ទុករបស់ពលរដ្ឋ៕

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក