ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីសម្រេចឱ្យផ្ដល់ថវិកា ១លានរៀលដល់ជនមានពិការភាពដែលបានចូលរួមកម្មវិធីរបស់សម្ដេច

សៀមរាប៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់ជំនួយការរបស់សម្ដេច ឱ្យផ្ដល់ប្រាក់ឧបត្ថម្ភដល់ជនមានពិការភាពណាបានមកចូលរួមក្នុងកម្មវិធីសាធារណៈរបស់សម្ដេច ដើម្បីជាការលើកទឹកចិត្ត។ 

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋដែលព្រមផ្លាស់ទីលំនៅនៅតំបន់ពាក់ស្នែង ព្រឹកថ្ងៃទី២២ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «នេះចេះ ហ៊ុន សែន មើលនឹងភ្នែកឃើញ ជួបម្ដង ឃើញម្ដង ស្រែកម្ដង។ ឥឡូវឱ្យតែមានពិការមកជូនគាត់ ១លានៗទៅ។ ១៣នាក់ ជូន ១៣លានទៅមិនមានថាអីទេ! អីក៏ពិបាកម្លេះ។ បើជនពិការមកហើយ ជូនគេឱ្យលើសគេ អ្នកដទៃទៀតដែលមិនពិការ ក៏គាត់មិនថាអីដែរ»។ 

សម្ដេចតេជោ ហ៊ុន សែន តែងបង្ហាញនូវការយកចិត្តទុកដាក់ដល់ជនមានពិការភាពជានិច្ចទាំងការដាក់ចេញនូវគោលនយោបាយជាតិ និងការពារនូវសិទ្ធិជនមានពិការភាពក្នុងប្រទេស។ ជាទូទៅក្នុងកម្មវិធីនានាដែលសម្ដេចតេជោ បានចូលរួម សម្ដេចតែងផ្ដល់ថវិកាបន្ថែមដល់ជនមានពិការភាពដែលបានចូលរួមជានិច្ច៕ 

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក