ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីឱ្យបញ្ជូនស្បៀងជាង ២០០តោន និងថវិកា ១៥ម៉ឺនដុល្លារដើម្បីជួយដល់ពលរដ្ឋដែលរងគ្រោះពីទឹកជំនន់នៅខេត្តកំពង់ធំ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី២១ ខែតុលា បានសម្រេចបញ្ជូនស្បៀងចំនួន ២០០តោន និងថវិកាចំនួន ១៥ម៉ឺនដុល្លារដើម្បីជួយពលរដ្ឋក្នុងខេត្តកំពង់ធំពីការលិចលង់ពីទឹកជំនន់។ សម្ដេចបន្ថែមថាក្រៅពីសម្រេចបញ្ជូនស្បៀងនិងថវិកាទាំងនេះនៅថ្ងៃទី២៩ ខែតុលា ខាងមុខសម្ដេចតេជោក៏នឹងចុះទៅជួបពលរដ្ឋរងគ្រោះដោយផ្ទាល់ផងដែរ។ 

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋដែលព្រមផ្លាស់ទីលំនៅនៅតំបន់ពាក់ស្នែង ព្រឹកថ្ងៃទី២២ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការបញ្ជូនស្បៀងបន្ទាន់ទាំងយប់ទៅជួយខេត្តកំពង់ធំនេះគឺដោយសារស្ថានភាពទឹកជំនន់ក្នុងខេត្តនេះបានបង្កផលប៉ះពាល់ខ្លាំងដល់ពលរដ្ឋ។ 

សម្ដេចតេជោថា៖ «ម្សិលមិញឯកឧត្តម ងួន រតនៈ ក៏បានដើរចែកជំនួយដែលខ្ញុំបានបញ្ជូនទៅមុន ឥឡូវបានបញ្ជូនទៅថែម។ ប៉ុន្ដែក៏សុំបញ្ជាក់ទៅបងប្អូននៅខេត្តកំពង់ធំថាខ្ញុំនឹងទៅកាន់ខេត្តកំពង់ធំនៅថ្ងៃទី២៩ (ខែតុលា)»។ 

ក្រៅពីខេត្តកំពង់ធំ សម្ដេចតេជោ ហ៊ុន សែន ក៏ឱ្យបញ្ចេញស្បៀង និងថវិកាបន្ថែមទៅខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិសាត់ ផងដែរដែលមានមួយចំណែកធំទទួលបានពីអ្នកឧកញ៉ា ទ្រី ភាព។ នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅជួបពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យផងដែរ៕ 

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក