ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោសង្ឃឹមថាពលរដ្ឋនៅតែបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០២៣

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាពលរដ្ឋនឹងនៅតែបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជននៅឆ្នាំ២០២៣ បន្តទៀត ដើម្បីទទួលសេចក្ដីសុខ សេចក្ដីចម្រើនបន្តទៀត។ 

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋដែលព្រមផ្លាស់ទីលំនៅនៅតំបន់ពាក់ស្នែង ព្រឹកថ្ងៃទី២២ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយសង្ឃឹមថាគណបក្សប្រជាជនកម្ពុជានឹងនៅតែឈ្នះឆ្នោតនៅឆ្នាំ២០២៣ ដើម្បីដឹកនាំកម្ពុជាជាបន្តទៀត និងសង្ឃឹមថាពលរដ្ឋដែលបានផ្លាស់ទីលំនៅមកតំបន់ពាក់ស្នែងក៏នៅគាំទ្រគណបក្សប្រជាជនដូចគ្នា។ 

សម្ដេចតេជោថា៖ «គេនឹងចោទថាខ្ញុំឃោសនាបោះឆ្នោតមុនអាណត្តិ មុនការកំណត់ ក៏ប៉ុន្ដែនេះជាសិទ្ធិនិយាយស្ដីរបស់ខ្ញុំ ព្រោះអ្នកដទៃចេះតែទៅស្នើឱ្យគេបោះឆ្នោតឱ្យ តែខ្ញុំក៏ស្នើឱ្យប្រជាជនបោះឆ្នោតឱ្យខ្ញុំ ឱ្យគណបក្សប្រជាជនដែរ»។ 

សម្ដេចតេជោបន្ថែមថា៖ «ព្រោះអញ្ចេសចំណងទាក់ទងរបស់យើងត្រូវនៅជាប់គ្នា១០ឆ្នាំ ព្រោះអី? ព្រោះខ្ញុំត្រូវប្រកាសគោលនយោបាយមួយអំពីបញ្ហាទាក់ទិននឹងផ្ដល់ប័ណ្ណក្រីក្ររយៈពេល ១០ឆ្នាំ អញ្ចឹងយើងមានការទាក់ទងគ្នា១០ឆ្នាំ។ និយាយដូច្នេះមិនមែនមានន័យថាយកបណ្ណក្រីក្រចងប្រជាជន ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជននោះទេ។ តែបងប្អូនសាកគិតមើលអ្នករាប់ចំឱ្យគឺគណបក្សប្រជាជនគឺ ហ៊ុន សែន ដល់ទៅបោះឆ្នោតទៅគណបក្សដទៃដូចវាមិនសមទេអី!»

យោងតាមសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕ 

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក