កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ប្រជាពលរដ្ឋជិត២ម៉ឺននាក់នៅទូទាំងប្រទេសបានទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃបើកដំណើរការដំបូង

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យដឹងថា គិតត្រឹមថ្ងៃទីមួយ ប្រជាពលរដ្ឋប្រមាណជិត ២ម៉ឺននាក់ នៅទូទាំងប្រទេស បានទៅចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បង្ហាញពីលទ្ធផលបណ្ដោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងថា ប្រជាពលរដ្ឋទូទាំងប្រទេស ចំនួន ១៦ ៤៣៣នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី កាលពីម្សិលមិញនេះ។

សេចក្ដីប្រកាសព័ត៌មាន ដដែលឱ្យដឹងថា ក្នុងនោះមាន ប្រជាពលរដ្ឋចំនួន ៥ ៤៤២នាក់ ត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត, ចំនួន ៩៥០នាក់ បានកែតម្រូវទិន្នន័យ និងពលរដ្ឋចំនួន ៥ ១៤២នាក់ បានផ្ទេរទីលំនៅក្នុងឃុំសង្កាត់ថ្មី។

យ៉ាងណាមិញ អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានប្រាប់ EAC News នៅរសៀលថ្ងៃនេះថា ស្ថិតិប្រជាជនដែលគ្រប់អាយុសម្រាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ មានជាង ១០នាក់ ដែលមានការកើនឡើងបើធៀបនឹងស្ថិតិឆ្នាំ២០២១ ត្រឹម ៩លាន ២សែនជាងនាក់។

ជាមួយគ្នា គ.ជ.ប បានប៉ាន់ស្មានថាប្រជាពលរដ្ឋប្រមាណជា ៤០ម៉ឺននឹងមកធ្វើការចូលរួមចុះឈ្មោះបោះឆ្នោត។ក្នុងនោះ លោក ហង្ស ពុទ្ធា ឱ្យដឹងបន្ថែមថា ឈ្មោះប្រជាពលរដ្ឋជាង ១០ម៉ឺននាក់នឹងត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត ក្នុងករណី ដែលបុគ្គលនោះបានទទួលមរណៈភាព បុគ្គលដែលបានប្ដូរទៅភូមិ/សង្កាត់ថ្មី និងបុគ្គលដែលត្រូវបានច្បាប់ដកសិទ្ធិក្នុងការបោះឆ្នោតជាដើម។

គួរបញ្ជាក់ថា ក្នុងលក្ខខណ្ឌដែលអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងពុំទាន់ទទួលបានអត្តសសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី នោះប្រជាពលរដ្ឋអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតឆ្នាំ២០២៣ ដោយត្រូវស្នើសុំពីគណៈកម្មការ ឃុំ/សង្កាត់រៀបចំការបោះឆ្នោត ឱ្យបានមុន ១ខែនៃការបោះឆ្នោត ដោយត្រូវធ្វើការបញ្ជាក់ពីមេឃុំ/សង្កាត់ជាមុនសិន ទើបអាចប្រើប្រាស់បាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក