ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ADB អនុម័តផ្ដល់ប្រាក់កម្ចីនិងជំនួយជាង ៣០លាន ដុល្លារដល់កម្ពុជាដើម្បីជំរុញសេវាសុខាភិបាលតាមខេត្ដជាប់ព្រំដែន

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់ប្រាក់កម្ចីក្នុងទំហំទឹកប្រាក់ ២៧លានដុល្លារ និងជំនួយ ៥,៥លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់ និងបំពាក់បរិក្ខារសុខាភិបាល ក៏ដូចជាបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពនៅក្នុងខេត្តបន្ទាយមានជ័យ។

សេចក្ដីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា ADB បានអនុម័តហិរញ្ញប្បទានចំនួន ៣២,៥លានដុល្លារ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពនៅក្នុងខេត្តបន្ទាយមានជ័យដែលជាខេត្តជាប់ព្រំដែននៅភាគពាយព្យនៃប្រទេសកម្ពុជា និងជាតំបន់ដែលពលរដ្ឋចំណាកស្រុកចាកចេញ និងត្រឡប់មកវិញព្រមទាំងជាទីតាំងសម្រាប់អ្នកដែលស្វែងរកការងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្ត។

សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថាក្រោម «គម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គ (GMS)» កម្ពុជានឹងពង្រីកការគ្របដណ្តប់ និងការថែទាំសុខភាពសម្រាប់ពលករចំណាកស្រុកស្ថិតក្នុងតំបន់ដែលសេវានៃប្រព័ន្ធសុខាភិបាលក្នុង និងក្រៅប្រទេសមិនទាន់ទៅដល់ក៏ដូចជានៅតាមតំបន់ព្រំដែនដែលជនចំណាកស្រុកឆ្លងកាត់ និងរស់នៅជាដើម។

គួរឱ្យដឹងថាគម្រោងនេះនឹងបង្កើនកម្ចីសម្បទានចំនួន ២៧លានដុល្លារ និងជំនួយរហូតដល់ ៥,៥លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់ និងបំពាក់បរិក្ខារសុខាភិបាលនៅតាមតំបន់ព្រំដែន។ ក្នុងនោះគឺការពង្រីកកិច្ចគាំពារហិរញ្ញវត្ថុលើការថែទាំសុខភាព និងពង្រឹងប្រព័ន្ធនៃការផ្តល់សេវាសុខាភិបាលឆ្លងកាត់ព្រំដែន ក៏ដូចជាការបង្កើតឱ្យមានកំណត់ត្រាសុខភាពអេឡិចត្រូនិកចល័តសម្រាប់ជនចំណាកស្រុកផងដែរ។

យ៉ាងណាមិញ មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Rikard Elfving បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងជំរុញកំណើនសេដ្ខកិច្ចក្នុងប្រទេស ក៏ដូចជាឱកាសការងារដែលប្រសើរមួយដល់ពលករចំណាកស្រុកផងដែរ។

លោកថា៖ «កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មតំបន់ នៅទូទាំង មហា អនុតំបន់មេគង្គបាន ជំរុញ កំណើនសេដ្ឋកិច្ច ក៏ដូចជាការចល័តរបស់មនុស្សកាន់តែ ច្រើន ដើម្បីស្វែងរកការងារ និងឱកាសកាន់តែប្រសើរ។ វាក៏បានបង្កជាបញ្ហាប្រឈមផ្នែកសុខភាពដែលទាក់ទងនឹងការចល័តរបស់មនុស្សសម្រាប់តំបន់ព្រំដែនដែលភ្ជាប់ទៅនឹងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ»

លោកបន្តថា៖ «គម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គនេះ នឹងផ្អែក លើបទពិសោធន៍របស់ ADB ក្នុងការគាំទ្រកម្មវិធីគ្រប់គ្រងជំងឺឆ្លង ហើយនឹងរួមបញ្ចូលមេរៀន ពីការឆ្លើយតប និងការស្តារឡើងវិញរបស់ កម្ពុជាពីជំងឺរាតត្បាតកូវីដ-១៩»

យោងតាមរបាយការណ៍របស់ ADB បានឱ្យដឹងថា ប្រព័ន្ធសុខាភិបាលនៅតាមតំបន់ព្រំដែន គឺពុំទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីអាចឆ្លើយតបទៅ នឹងបញ្ហាប្រឈមផ្នែកសុខភាពដែលទាក់ទងនឹងការចល័តរបស់មនុស្សនៅឡើយទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក