ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានព្រឹទ្ធសភាកម្ពុជានឹងទៅទស្សនកិច្ចជាផ្លូវការនៅវៀតណាមរយៈពេល ៣ថ្ងៃខាងមុខនេះ

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចវិបុលសេនា សាយ ឈុំ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ទៅទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា ដំណើរទស្សនកិច្ចទៅប្រទេសវៀតណាមរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ខាងមុខនេះ គឺធ្វើឡើងតបនឹងការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក វឿង ឌិញហ្វេ។

គួរឱ្យដឹងថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីក ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។ ជាពិសេសរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងរដ្ឋសភាវៀតណាម។ មួយវិញទៀត ដើម្បីចូលរួមសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥នៃថ្ងៃបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព កម្ពុជា-វៀតណាម។

គួរបញ្ជាក់ថា អំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល៣ថ្ងៃ ខាងមុខនេះ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចវិបុលសេនា សាយ ឈុំ នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងនោះរួមមាន អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វុង ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ និងមន្ត្រីជាន់ខ្ពស់វៀតណាមមួយចំនួនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក