ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ផ្ទៃដីទំហំជាង១ម៉ឺនហិកតាត្រូវបានរដ្ឋបាលខេត្តបាត់ដំបង កាត់ឲ្យខេត្តប៉ៃលិនគ្រប់គ្រងវិញ

បាត់ដំបង៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានណែនាំនិងទុកពេលឲ្យចំនួន ២សប្តាហ៍រឿងព្រំប្រទល់មិនច្បាស់លាស់រវាងខេត្តប៉ៃលិននិងខេត្តបាត់ដំបងឥឡូវថ្នាក់ខេត្តបានបញ្ចប់ដោយយល់ព្រមទាំងគ្រប់ភាគី។

ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែតុលា អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ និងក្រុមការងារអញ្ជើញដឹកនាំមន្ត្រីជំនាញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពីសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្រោមអធិបតីភាពរដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា និងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រធានមន្ទីរជំនាញ និងរដ្ឋបាលឃុំពាក់ព័ន្ធ ព្រមទាំងក្រុមការងារនៃនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត។

ក្នុងកិច្ចប្រជុំនេះគឺកំណត់យ៉ាងច្បាស់លាស់រវាងព្រំប្រទល់ខេត្តទាំងពិរមិនឲ្យស្រពិចស្រពិលដូចមុនទៀតឡើយគឺដើម្បីបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋកុំឥ្យមានការលំបាកដូចមុនទៀត។

បើតាមការគូសបញ្ជាក់ពីមន្រ្តីជំនាញ បានឲ្យដឹងថា៖ ផ្ទៃដីដែលត្រូវកែសម្រួលផ្ទៀងផ្ទាត់កាត់ដម្រឹមព្រំប្រទល់រដ្ឋបាលជាក់លាក់ជាថ្មីឡើងវិញ រវាង ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្នុងនោះយ៉ាងហោចណាស់ផ្ទៃដីប្រមាណជាង ១ម៉ឺនហិកតា ដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តបាត់ដំបង ត្រូវផ្ទេរប្រគល់ទៅខាងរដ្ឋបាលខេត្តប៉ៃលិន កាន់កាប់វិញចំនួន៣ទីតាំងនិង៣ស្រុក ក្រោយពីចុះហត្ថលេខាទទួលស្គាល់ព្រំប្រទល់កែសម្រួលរួចហើយនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក