ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បាល់ទាត់លីគកំពូលកម្ពុជា នឹងត្រឡប់មកវិញនៅចុងសប្តាហ៍នេះ!

ភ្នំពេញ៖ ក្រោយពីសម្រាករយៈពេលវែងជាងមួយខែ ដែលក្រុមកីឡាករជម្រើសជាតិកម្ពុជាមានភារកិច្ចក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ២០២២ ពូល C នៅប្រទេសបារ៉ែននោះ នៅពេលនេះការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឬ Metfone Cambodian League បានត្រៀមធ្វើការប្រកួតឡើងវិញហើយ ចាប់ពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះតទៅ។ 

យ៉ាងណាមិញ បើយោងតាមការជូនដំណឹងពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឱ្យដឹងថា សម្រាប់ការដំណើរការប្រកួតឡើងវិញនេះ CNCC នឹងអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ឱ្យបានតឹងរ៉ឹងបំផុត ដោយមានការធ្វើតេស្តកូវីដ-១៩ យ៉ាងហោចណាស់ ២ដងមុនការប្រកួតផ្លូវការមកដល់ ហើយក្រុមដែលត្រូវបានរកឃើញ ឬសង្ស័យថាមានវិជ្ជមានកូវីដ-១៩ នោះ CNCC នឹងមិនអនុញ្ញាតឱ្យមានការប្រកួតឡើយ ដោយនឹងលើកការប្រកួតទៅពេលក្រោយ។

សម្រាប់សប្តាហ៍នេះការប្រកួតមានចំនួន ៤គូរួមមាន៖

ថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១

វិសាខា​ ប្រកួតជាមួយ អគ្គិសនីកម្ពុជា​ វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋាន ព្រីនស៍ (ហ្គ្រេនភ្នំពេញ)

ខេត្តព្រៃវែង ស្វាគមន៍ក្រុមការពារតំណែងជើងឯក បឹងកេត វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋាន ខេត្តព្រៃវែង

សូលទីឡូអង្គរ​ ប្រកួតជាមួយ នគរបាលជាតិ​ វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋាន អេស អ យូ (ខេត្តសៀមរាប)

ដោយឡែក សម្រាប់ថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ វិញមានការប្រកួតចំនួន ១គូប៉ុណ្ណោះ ពោលគឺក្លិបអគ្គិសនីកម្ពុជា នឹងត្រូវស្វាគមន៍ក្លិបអាស៊ីអឺរ៉ុប យូណាយធីត វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋាន អគ្គិសនីកម្ពុជា​ (ផ្សារតូច)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក