ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្រាប់រដ្ឋមន្ត្រីដែនដីចេញប័ណ្ណកម្មសិទ្ធិដីដល់ពលរដ្ឋរុនតាឯក និងពាក់ស្នែង

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ធ្វើប័ណ្ណកម្មសិទ្ធិដីជូនដល់ពលរដ្ឋដែលស្ម័គ្រចិត្តរុះរើលំនៅឋាននៅតំបន់អង្គរមករស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ដើម្បីងាយស្រួលឱ្យពលរដ្ឋទៅខ្ចីលុយនៅធនាគារ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋជាលើកទី៣ ដែលស្ម័គ្រចិត្តរើលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ថា សម្តេចតេជោបានថ្លែងថា៖ «បងប្អូនខ្លះគិតថា នឹងផ្តល់ឱ្យទៅជាដីសង្គមកិច្ចតែខ្ញុំមិនយល់ដូច្នេះទេ តែខ្ញុំគិតថា បន្ទាប់ពីហ្នឹងទៅ ត្រូវចេញដីកម្មសិទ្ធិឱ្យបងប្អូនតែម្តងទៅព្រោះបងប្អូនត្រូវទៅដាក់នៅធនាគារដើម្បីខ្ចីប្រាក់គេ។ បើដាក់ដីសម្បទានសង្គមកិច្ច បងប្អូនអត់អាចទៅរកខ្ចីប្រាក់ធនាគារឱ្យទេ ពីព្រោះយើងអត់ទាន់ចេញប្លង់ឱ្យ»។

នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ការចេញប្លង់ដីកម្មសិទ្ធិនេះ គឺសម្រាប់តែពលរដ្ឋដែលស្ម័គ្រចិត្ត និងចាប់ឆ្នោតមករស់នៅតំបន់រុនតាឯក និងពាក់ស្នែង។

សម្តេចបានប្រាប់ដល់លោក ជា សុផារ៉ា ឱ្យចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនដល់ពលរដ្ឋដើម្បីបង្កើតជាភូមិស្ថានរឹងមាំ។

បច្ចុប្បន្ននេះ មានពលរដ្ឋចំនួន ៥៨៦៥គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាននៅតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងទទួលសំណងពីរាជរដ្ឋាភិបាលទៅរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង។

គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋសរុបចំនួន ៩១៣៤ គ្រួសារហើយ ដែលបានមកចាប់ឆ្នោតទៅរស់នៅតំបន់រុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប៕ 

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក