សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទុកដីមួយចំនួនសម្រាប់ឲ្យកសាងសាលាស្រុកបន្ទាយស្រី និងសាលាស្រុកអង្គរធំ ទៅក្នុងតំបន់រុនតាឯក និងពាក់ស្នែង។
ការសម្រេចរុះរើនេះគឺដោយសារតែសំណង់សាលាស្រុកទាំងពីរស្ថិតនៅក្នុងដីអភិរក្សអប្សរាដែលមិនអាចធ្វើការសាងសង់បន្ថែម។
សម្ដេចតេជោថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយនិងពលរដ្ឋនៅតំបន់រុនតាឯក ព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២៕
PHOTO: ហ៊ុន យុទ្ធគុណ