ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អគ្គិសនីកម្ពុជាមិនយកថ្លៃតចរន្តជូនពលរដ្ឋនៅតំបន់រុនតាឯកនិងពាក់ស្នែង

សៀមរាប៖ អគ្គីសនីកម្ពុជាបានប្រកាសមិនយកថ្លៃតចរន្តអគ្គិសនីចូលផ្ទះពលរដ្ឋដែលរស់នៅក្នុងតំបន់រុនតាឯក និងពាក់ស្នែង ក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាប។ ការមិនយកថ្លៃតចរន្តអគ្គិសនីនេះគឺអាចធ្វើឲ្យពលរដ្ឋអាចចំណេញជាង ៣ម៉ឺនរហូតទៅដល់ជាង ៣លានរៀល។ 

សម្ដេចតេជោបញ្ជាក់ថា ការភ្ជាប់ចរន្តនេះគឺអគ្គិសនីកម្ពុជាអូសខ្សែត្រឹមមុខផ្ទះពលរដ្ខ ខណៈការតបណ្ដាញនៅក្នុងផ្ទះគឺជាបន្ទុករបស់ពលរដ្ឋ។

សម្តេចថ្លែងថា៖ «ភ្ជាប់អគ្គិសនីដល់របងផ្ទះអត់មានយកប្រាក់ទេ តែចាប់ពីកន្លែងហ្នឹង (របងផ្ទះ) ចូលដល់ក្នុងផ្ទះ ទាំងខ្សែភ្លើង ទាំងអំពូលភ្លើង យើងចេញលុយខ្លួនឯង»

ការមិនយកថ្លៃចរន្តនេះគឺអគ្គិសនីកម្ពុជាទទួលបន្ទុកចំណាយប្រមាណជាង ៦លានដុល្លារ។ 

សម្ដេចតេជោថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងពលរដ្ឋនៅតំបន់រុនតាឯកព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។ 

គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋសរុបចំនួន ៩១៣៤គ្រួសារហើយ ដែលបានមកចាប់ឆ្នោតទៅរស់នៅតំបន់រុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ 

បច្ចុប្បន្ននេះ មានពលរដ្ឋចំនួន ៥៨៦៥គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាននៅតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងទទួលសំណងពីរាជរដ្ឋាភិបាលទៅរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង៕

PHOTO: ហ៊ុន យុទ្ធគុណ


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក