ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានព្រឹទ្ធសភាថា ចំណងមិត្តភាពរវាងកម្ពុជានិងទីម័រខាងកើត នឹងផ្តល់ជាប្រយោជន៍សម្រាប់ប្រជាជនទាំងពីរនៅបច្ចុប្បន្ននិងអនាគត

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបសវនាការជាមួយនឹង លោក ចូហ្សេ រ៉ាម៉ូស ហរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីម័រឡេស្តេ ពិតជាមានសារសំខាន់ដល់ការពង្រឹង និងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនជាងទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

សម្តេចប្រធានព្រឹទ្ធសភាក៏បានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរដែលមានការរីកចម្រើនជាលំដាប់។ ការរីកចម្រើននេះបានស្ដែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ ជំនួបតាមប្រព័ន្ធវីដេអូ ការផ្ញើរសារជូនពរទៅវិញទៅមក និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនេះដែរ ប្រធានាធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា ដែលគាំទ្រប្រទេសទីម័រឡេស្ដេចូលជាសមាជិកអាស៊ាន។ លោកបានថ្លែងថា ប្រទេសទាំងពីរនឹងខិតខំពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកធំធាត់បន្ថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ ប្រទសកម្ពុជាក៏អាចនាំអង្ករ និងសម្ភារផ្សេងៗ ទៅកាន់ប្រទេសទីម័រឡេស្តេផងដែរ។

ប្រធានាធិបតីបានគូសបញ្ជាក់ថា នៅពេលដែលប្រទេសទីម័រឡេស្តេបានចូលជាសមាជិកអាស៊ាន ប្រទេសទីម័រឡេស្តេនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តថែមទៀត ដើម្បីធ្វើយ៉ាងណាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងលើកកម្ពស់ការថែរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ប្រកបដោយវិបុលភាព និងចីរភាព។

តាមរយៈជំនួបសវនាការនានេះ ប្រធានាធិបតីសង្ឃឹមថា នឹងខិតខំប្រឹងប្រែងរឹតចំណងមិត្តភាពរវាងប្រទេសទំាពីរឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសការឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឱ្យមានការហោះហើរ និងការផ្លាស់ប្តូរការធ្វើដំណើរតាមផ្លូវអាកាស។ ជាងនេះទៅទៀត នឹងខិតខំបង្កឱកាសឱ្យសហគ្រិនកម្ពុជាទៅវិនិយោគនៅប្រទេសទីម័រឡេស្តេ។

ប្រធានាធិបតីក៏បានសម្តែងនូវការស្វាគមន៍ចំពោះការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកក៏បានគោរពអញ្ជើញ សម្តេចប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេក្នុងពេលវេលាសមស្របណាមួយ។

ជាការឆ្លើយតបនឹងការអញ្ជើញរបស់លោកប្រធានាធិបតី សម្តេចប្រធានព្រឹទ្ធសភានឹងរកពេលវេលាសមស្របណាមួយ ដើម្បីទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

សម្តេចប្រធានព្រឹទ្ធសភាក៏បានគូសបញ្ជាក់ថា សភាកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងវេទិកាអន្តរសភានានាដូចជា៖ IPU, AIPA, APF, APPF, ASCEP និង CLV ជាដើម។ ព្រឹទ្ធសភាកម្ពុជាមានបំណងកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដ ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែទំលំទូលាយ ស៊ីជម្រៅ និងរឹងមាំជាងនេះទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក