ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទីតាំងចំនួន ៣ សម្រាប់ការផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់

ផ្អែកតាមការចាំបាច់ និងយោងទៅលើផែនការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានធ្វើការជម្រាបជូនដំណឹងដល់បងប្អូនកម្មករ-កម្មការិនីរោងចក្រ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២១ និង សម្រាប់ដូសទី២ ចាប់ពីថ្ងៃទី ១៤-១៦ ខែកក្កដា ឆ្នាំ២០២១ ទៅតាមទីកន្លែងដែលបានរៀបចំជូនចំនួន ៣ទីតាំងរួមមានដូចជា៖ (១).សាលាខេត្តពោធិ៍សាត់ (២).ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសំពៅមាស (៣) .វិទ្យាល័យពោធិ៍សាត់។

ចំពោះពេលវេលាសម្រាប់ការផ្តល់ជូននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ត្រូវបែងចែកជា ២គឺ៖

- ពេលព្រឹក ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ 

- ពេលល្ងាច ចាប់ម៉ោង ១៣:០០នាទីរសៀល ដល់ម៉ោង ១៦:០០នាទីល្ងាច

សូមបញ្ជាក់ៈផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងមកទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្ត សូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារសម្រាប់ការផ្ទៀងផ្ទាត់ជាឯកសារ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនកម្មករ-កម្មការនីរោងចក្រ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ មេត្តាជ្រាបជាព័ត៌មាន និងរួសរាន់មកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ព្រមទាំងយកចិត្តទុកដាក់អនុវត្តវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ការនានាដែលដាក់ចេញដោយរដ្ឋបាលខេត្តពោធិ៍សាត់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក