ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោថានឹងប្រើយុទ្ធសាស្រ្ត IF ដើម្បីបំបាត់មនោគមវិជ្ជារបស់ លោក សម រង្ស៉ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឱ្យដឹងថា សម្ដេចនឹងប្រើប្រាស់យុទ្ធសាស្រ្តដែលមានតែតួអក្សរចំនួនពីរ ដើម្បីបំបាត់ចោលនូវមនោគមវិជ្ជារបស់លោក សម រង្ស៉ី។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកមិញនេះ នាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថា ចាប់ពីពេលនេះ សម្ដេចនឹងប្រើប្រាស់យុទ្ធសាស្រ្ត ២តួអក្សរ IF ជំនួសឱ្យយុទ្ធសាស្ត្រ ៥តួអក្សរ DIFID វិញ។ ក្នុងនោះសម្ដេចថា គឺដើម្បីកម្ចាត់នូវមនោគមវិជ្ជាជ្រុលនិយមរបស់ លោក សម រង្ស៊ី។

សម្ដេចថា៖ «កាលពីមុនខ្ញុំប្រើ ៥តួអក្សរ Device Isolate Finish Integration និង Development ប៉ុន្តែលើកនេះខ្ញុំប្រើតែពីរតួអក្សរទេ គឺ IF តែម្ដង បានន័យថា Isolate ហើយគឺ finish ចោលតែម្ដង។ អាហ្នឹងគឺខ្ញុំបញ្ជាក់ពីយុទ្ធសាស្ត្ររបស់ខ្ញុំ»

ជាមួយគ្នា នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា ការធ្វើដំណើរទៅតាមខេត្តចំនួន ៤នាពេលខាងមុខ ក៏សំដៅរៀបចំនូវបណ្ដាញដើម្បីកម្ចាត់អង្គការចាត់តាំងលើមនោគមវិជ្ជាជ្រុលនិយមដែលបង្កើតឡើងដោយលោក សម រង្ស៉ី ផងដែរ។

យ៉ាងណាមិញ សម្ដេចក៏បានអំពាវនាវដល់សម្ព័ន្ធមិត្តបរទេស ឱ្យពិចារណាវាយតម្លៃប្រកបដោយភាពត្រឹមត្រូវ លើបញ្ហានេះផងដែរ។

សម្ដេចថា៖ «ខ្ញុំសុំឱ្យមិត្តភក្តិបរទេសទាំងឡាយ យល់ឱ្យច្បាស់ពីចំណងទាក់ទង ថាហេតុអ្វី បាននាំដល់រឿងនេះ។ សូមស្ដាប់ខ្លឹមសាររបស់គេ និងអ្វីដែលជាទង្វើរបស់គេ»៕

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក