ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

សម្តេចតេជោ៖ បក្សណាទាក់ទងទណ្ឌិត សម រង្ស៊ី យើងនឹងប្រើច្បាប់រំលាយបក្សចោល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដឹងច្បាស់អំពីតួអង្គនៅក្នុងប្រទេសដែលកំពុងតែទាក់ទងនឹងទណ្ឌិត សម រង្ស៊ី តាមរយៈ Zoom ប៉ុន្តែសម្តេចថា មិនទាន់ដល់ពេលដែលសមល្មមអាចនឹងរំលោយចោលបក្សនយោបាយដែលមានសមាជិកពាក់ព័ន្ធនោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពីចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោបានថ្លែងថា៖ «យើងនឹងពិនិត្យមើលតទៅទៀត យើងរំលឹកថា មិនអាចធ្វើអ្វីផ្តេសផ្តាសដោយខុសពីច្បាប់នោះទេ បើធ្វើខុសពីច្បាប់ យើងក៏មិនញញើតជាមួយនឹងការប្រើច្បាប់ដើម្បីរំលាយអ្នកចោលដែរ។ ប៉ុន្តែអ្វីក៏ដោយក៏ត្រូវមានភស្តុតាងជាក់លាក់ ទើបយើងធ្វើ»។

នាយករដ្ឋមន្ត្រីបាននិយាយថា សម្តេចមិនចោទលើបក្សណា ឬបក្សណាទេ ដរាបណាមានភស្តុតាងច្បាស់លាស់។ តែយ៉ាងណាសម្តេចបានក្រើនរំលឹកដល់អ្នកទាំងឡាយមិនត្រូវមានទំនាក់ទំនងណាមួយជាមួយទណ្ឌិតក្បត់ជាតិ៣ជំនាន់នោះជាដាច់ខាត។

សម្តេចតេជោ បានបញ្ជាក់ម្តងហើយម្តងទៀតថា សម្តេចមិនលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ៣ជំនាន់ជាដាច់ខាត។ ជាមួយគ្នានេះសម្តេចក៏បានត្រៀមកងកម្លាំងរួចជាស្រេចដើម្បីទប់ស្កាត់ចលនាបះបោរប្រឆាំង និងផ្តួលរលំរាជរដ្ឋាភិបាល ជាពិសេសត្រៀមកងកម្លាំងចាប់លោក សម រង្ស៊ី៕

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក