ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោថា មិនលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី ជាដាច់ខាត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា សម្តេចមិនលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ៣ជំនាន់ជាដាច់ខាត។ សម្តេចតេជោបានអះអាងបែបនេះនៅសន្និសីទសារព័ត៌មានក្រោយពីចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីបានថ្លែងថា៖ «No Way អត់មានផ្លូវទេ ខ្ញុំធ្លាប់បានអនុគ្រោះឱ្យជនក្បត់ជាតិ ២ដងហើយ តែជនក្បត់ជាតិនេះមិនត្រឹមតែមិនកែប្រែ តែពួកគេនៅតែបន្តបំផ្លិចបំផ្លាញកម្ពុជា។ ខ្ញុំមិនត្រឹមតែមិនលើកលែងទេ ខ្ញុំកំពុងតែធ្វើចលនាកម្ចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយមនៃជនក្បត់ជាតិ ៣ជំនាន់»

សម្តេចតេជោបានអះអាងថា រាជរដ្ឋាភិបាលបានត្រៀមកម្លាំងរួចជាស្រេចក្នុងការទប់ទល់ចលនាបះបោររបស់ទណ្ឌិត សម រង្ស៊ី។ សម្តេចសង្កត់ធ្ងន់ថា៖ «យើងត្រៀមរៀបចំខ្លួន សម្រាប់ហេតុការណ៍ដ៏អាក្រក់។ បើអ្នកឯងប៉ុនប៉ងបង្កចលាចល យើងក៏មិនខ្លាច និងញញើតក្នុងការប្រើកម្លាំងដើម្បីទប់ស្កាត់ការបំផ្លាញ និងការធ្វើវិឃាំងសនា។ បើអ្នកឯងហ៊ានប្រើប្រដាប់អាវុធ ឬហិង្សាបែបប្រដាប់អាវុធ អ្នកឯងក៏ប្រឈមនឹង អាវុធដែរ»

សម្តេចបានចោទសួរ ទណ្ឌិតលោក សម រង្ស៊ី ថា តើមានកងកម្លាំងប៉ុន្មានទៅដែលអាចទប់ទល់នឹងកងកម្លាំងរាជរដ្ឋាភិបាលកម្ពុជា ខណៈកងកម្លាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ខ្លួនលោក សម រង្សី បើកាលណាលោកហ៊ានជាន់ទឹកដីកម្ពុជាភ្លាម។

សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ បួរ គ្រី បានប្រឆាំង និងថ្កោលទោសចំពោះលោក សម រង្ស៊ី ដែលបានប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា។ ជាមួយគ្នានោះបណ្តាស្ថាប័ន ក្រសួង អាជ្ញាធរ មន្ត្រី បានចេញសារគាំទ្រប្រសាសន៍នាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ ខណៈអគ្គស្នងការនគរបាលប្ដេជ្ញាចាប់លោក សម រង្ស៊ី ដាក់គុក ហើយអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទត្រៀមខ្លួនកម្ចាត់ក្រុមបះបោរផងដែរ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសឱ្យលោក សម រង្ស៊ី ជាប់គុកមួយជីវិត និងដកសិទ្ធិធ្វើនយោបាយផងដែរក្រោមបទចោទ «ប្រគល់ឱ្យរដ្ឋបរទេស» ពាក់ព័ន្ធនឹងករណីដែលទណ្ឌិតរូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន ៤ខេត្ត ឱ្យជនជាតិដើមភាគតិចម៉ុងតាញ៉ារៀតណាមដើម្បីរស់នៅ។

ទណ្ឌិត សម រង្ស៊ី មិនមានជាប់ទោសតែមួយករណីនេះនោះទេ នៅមានសំណុំរឿងជាច្រើនដែលកំពុងបន្ត និងកាត់ទោសរួចដូចជាបទ រួមគំនិតក្បត់ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់យោធាមិនឱ្យស្តាប់បង្គាប់ ដែលផ្តើមចេញពីការប៉ុនប៉ងវិលត្រលប់ចូលប្រទេសកម្ពុជាកាលពីឆ្នាំ២០១៩ និងការបង្កើតចលនាសង្គ្រោះជាតិ (CNRM) បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ តុលាការផ្តន្ទាទោសជាប់ពន្ធនាគារ១០ឆ្នាំ ហើយកាលពីខែមីនា ឆ្នាំ២០២១ លោកក៏ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទ «ឧបឃាត» ជុំវិញការជាប់ពាក់ព័ន្ធនឹងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ក្នុងគម្រោងវិលចូលប្រទេសកម្ពុជាវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមនឹងបទល្មើសមួយចំនួនទៀតផងដែរ៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក