ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

លោក ហ៊ុន ម៉ាណែត សាទរចំពោះប្រធានាធិបតីទីម័រខាងកើតសម្រាប់ការកាន់តំណែងប្រមុខរដ្ឋលើកទី២

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានបង្ហាញការសាទរចំពោះប្រធានាធិបតីទីម័រខាងកើតដែលត្រូវបានជាប់ឆ្នោតនិងចូលកាន់តំណែងជាប្រមុខរដ្ឋជាលើកទី២ កាលពីខែមេសា កន្លងទៅនេះ។

ក្នុងជំនួបសំណេះសំណាល កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត បានបង្ហាញការសាទរចំពោះ ប្រធានាធិបតីទីម័រខាងកើត លោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (José Manuel Ramos-Horta) ក្នុងការចូលកាន់តំណែងជាប្រមុខរដ្ឋជាលើកទីពីរ ក្រោយលោកទទួលបានជោគជ័យក្នុងការបោះឆ្នោតប្រធានាធិបតីនៅប្រទេសទីម័រខាងកើត កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ។

ជាមួយគ្នា លោក ហ៊ុន ម៉ាណែត ឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២ របស់ ប្រធានាធិបតីទីម័រខាងកើត មកកាន់កម្ពុជា បានបង្ហាញពីចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល និងប្រជាជនទាំងពីរ កម្ពុជា-ទីម័រខាងកើត។

យ៉ាងណាមិញ លោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (José Manuel Ramos-Horta)

បានបង្ហាញការពេញចិត្ត ក៏ដូចជាការរំលឹកពីកិច្ចខិតខំប្រឹងប្រែង ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន មានចំពោះប្រទេស និងប្រជាជនទីម័រខាងកើត។

ក្នុងនោះ ប្រធានាធិបតីទីម័រខាងកើត បានវាយតម្លៃពីការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោយការបញ្ចប់ទាំងស្រុងនៃជម្លោះរុំារ៉ៃ ដោយថាវាគឺជាការអភិវឌ្ឍដែលមានលក្ខណៈជាក់ស្ដែង និងប្រាកដនិយម។

គួរបញ្ជាក់ថា ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរយោបល់គ្នា អំពីទំនាក់ទំនងប្រកបដោយសក្តានុពល ក៏ដូចជាទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យវិនិយោគ ពាណិជ្ជកម្មនាំចេញ-នាំចូល កសិកម្ម អប់រំ ថាមពល និងការបើកជើងហោះហើរត្រង់ជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក