ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអំពាវនាវបណ្តាបក្សនយោបាយដទៃចុះទៅជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

កណ្តាល៖ ពេលដែលនាយករដ្ឋមន្ត្រីចុះឈ្មោះក្នុងបញ្ចីបោះឆ្នោតថ្មី នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្តាបក្សនយោបាយដទៃបើមានលទ្ធភាពចុះទៅជួយចែកអំណោយ និងស្បៀងដល់ពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារគ្រោះទឹកជំនន់។

សម្តេចបានថ្លែងថា៖ «ប្រជាពលរដ្ឋកំពុងតែវេទនា អ៊ីចឹងទុកឱ្យប្រជាជនរងគ្រោះ ហើយនាយករដ្ឋមន្ត្រីនៅស្ងៀមឬយ៉ាងម៉េច ទេសរដ្ឋមន្ត្រីនានាកំពុងតែធ្វើដំណើរជុំវិញប្រទេស ដើម្បីចែកស្រូវពូជ ចែកស្បៀងអាហារដល់ពលរដ្ឋកំពុងតែជួបបញ្ហា អ៊ីចឹងបណ្តាបក្សនយោបាយក៏អាចធ្វើបានដែរ បើមានលទ្ធភាពទៅ ជួយទៅ ២គ្រួសារ ៣គ្រួសារជួយទៅតាមលទ្ធភាពដែលខ្លួនធ្វើទៅ តែខ្លួនមិនព្រមធ្វើអ្វីទេ ទុកថាជាភារកិច្ចរបស់រាជរដ្ឋាភិបាល»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីរាជរដ្ឋាភិបាល អ្នកណាក៏អាចទៅជួយពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់បានផងដែរ។ មិនថាតែព្រះសង្ឃ ប្រជាពលរដ្ឋដែលមានលទ្ធភាព ក៏អាចទៅជួយដើម្បីសម្រួលបន្ទុករបស់ពលរដ្ឋដែលរងគ្រោះផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា ការណ៍ដែលសម្តេចគ្រោងចុះទៅជួបសំណេះសំណាល និងចែកអំណោយដល់ពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យនៅប៉ុន្មានថ្ងៃខាងមុខនេះ គឺដើម្បីចង់សម្រាលទុក្ខលំបាករបស់ពលរដ្ឋដែលរងគ្រោះ ពោលមិនមែនឆ្លៀតឱកាសនេះសម្រាប់ឃោសនាបោះឆ្នោតឡើយ។

សម្តេចបានមានប្រសាសន៍ថា៖ «ខ្ញុំមិនខ្វល់បក្សណាថាទេ ខ្ញុំខ្វល់ប្រជាពលរដ្ឋ ហើយខ្ញុំមិនបានសួរថាពលរដ្ឋនៅបក្សណាទេ ខ្ញុំចែកស្រូវពូជផង ចែកស្បៀងផង គឺខ្ញុំអត់បានសួរថាប្រជាពលរដ្ឋនៅបក្សណាទេ អ្នកឯងគួរតែដឹងគុណខ្ញុំទៅ ក្នុងចំណោមអ្នកដែលខ្ញុំចែកនេះ ច្បាស់ជាមានអ្នកដែលបោះឆ្នោតឱ្យបក្សដទៃហើយ»

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក