ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថ្ងៃនេះកម្ពុជា-ទីម័រខាងកើត នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយសមភាគីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

កិច្ចព្រមព្រៀងនេះ គឺមាន ២១មាត្រា ស្របតាមការណែនាំ និងអនុលោមភាព របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ដោយនាំមកនូវផលប្រយោជន៍ជូនកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតតាមរយៈ ការបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធលើវិស័យអាកាសចរស៊ីវិល, សហការពង្រឹងសន្តិសុខ និងសុវត្ថិភាពអ្នកដំណើរអន្តរជាតិតាមផ្លូវអាកាស, បង្កើតឱ្យមានការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាស ទាំងអ្នកដំណើរ និងទំនិញ។

ធ្វើឱ្យប្រសើរឡើង នូវលំហូរចូលនៃអ្នកដំណើរ តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត រវាងប្រទេសទាំងពីរ។ បង្កើតសេវាដឹកជញ្ជូនតាមផ្លូវអាកាស ការតភ្ជាប់មនុស្ស វប្បធម៌ និងធុរៈកិច្ច រវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់កំណើននិរន្តរភាពនៃអាកាសចរណ៍។

បង្កើតលទ្ធភាពជូនក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ សហការជើងហោះហើរ (Code-sharing Flights) និងលទ្ធភាពបើកជើងហោះហើរដោយផ្ទាល់ (Direct Flights) រវាងប្រទេសទាំងពីរ ឬការហោះហើរចុះចតប្រមូលភ្ញៀវច្រើនកន្លែង តាមរយៈការប្រើប្រាស់សិទ្ធិហោះហើរទី៥ (5th Freedom Traffic Rights) ជាដើម ដោយអ្នកដំណើរនឹងទទួលបានបទពិសោធន៍ថ្មី គោលដៅថ្មី និងជម្រើសថ្មីប្រកបដោយពិពិធកម្មក្នុងការធ្វើដំណើរ។

ប្រធានាធិបតីទីម័រខាងកើត លោក ចូសេ រ៉ាម៉ូស ហ័រតា មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១៩-២២ ខែតុលា ឆ្នាំ២០២២។ ថ្នាក់ដឹកនាំទាំងពីរនឹងធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហេត្ថលេខាលើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួន២ គឺកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មស្រូវ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

សូមបញ្ជាក់ថា កម្ពុជាកន្លងមកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស (ASAs) និងអនុស្សរណៈយោគយល់ (MOUs) ជាមួយបណ្តាប្រទេសនានានៅលើពិភពលោកបានចំនួន ៤៧ប្រទេសហើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក