ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Mbappe បង្ហាញអារម្មណ៍លើ Instagram ក្រោយធ្លាក់ពីព្រឹត្តិការណ៍ EURO 2020

បារាំង៖ ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានចេញមុខសុំការអភ័យទោសពីអ្នកគាំទ្រ ក្រោយពីរូបគេបានខកខានការស៊ុតបញ្ចូលទីបាល់កាត់សេចក្តី ១១ម៉ែត្រគ្រាប់ចុងក្រោយ នាំឱ្យបារាំងធ្លាក់ចេញពីព្រឹត្តិការណ៍ EURO 2020 ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងស្វីស  ក្នុងលទ្ធផលបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-៥។

មែនទែនទៅ! ស្វីសស្ទើរតែធ្លាក់ចេញពីព្រឹត្តិការណ៍ EURO ទៅហើយ ប៉ុន្តែយ៉ាងណាមិញ គ្រាប់បាល់ ២គ្រាប់ក្នុង ១០នាទីចុងក្រោយដោយកីឡាករ​ Seferovic របស់ Wolfsburg និងមួយគ្រាប់ទៀតដោយកីឡាករ Gavranovic របស់ក្លិប Dinamo Zagreb ជួយឱ្យស្វីសតាមស្មើ ៣-៣ និងឈ្នះនៅក្នុងវគ្គ ១១ម៉ែត្រកាត់សេចក្តីតែម្តង។

Mbappe បានសម្តែងអារម្មណ៍សោកសៅជាខ្លាំងក្រោយទទួលរងបរាជ័យនេះ ខណៈដែលនៅលើ Instagram ផ្លូវការរបស់គេ បានបង្ហោះសារទៅកាន់អ្នកគាំទ្រថា៖ "ខ្ងុំពិតជាសុំទោសចំពោះការខកខានបាល់ប៉េណាល់ទីនេះ។ ខ្ញុំពិតជាចង់ជួយក្រុមទាំងមូលណាស់ ប៉ុន្តែខ្ញុំមិនអាចធ្វើវាបាន។ វាពិតជាលំបាកក្នុងការគេងឱ្យលក់បន្ទាប់ពីហេតុការណ៍នេះ ប៉ុន្តែតាមពិតទៅ! នេះគឺជាភាពឡើងចុះនៃកីឡាដែលខ្ញុំស្រឡាញ់ជាទីបំផុត"។ មិនត្រឹមតែប៉ុណ្ណោះ Mbappe ក៏បានប្តេជ្ញានឹងព្យាយាមឱ្យល្អប្រសើរ និងខ្លាំងក្លាសម្រាប់ព្រឹត្តិការណ៍ធំៗទាំងអស់នាពេលខាងមុខ ហើយក៏បានអបអរទៅកាន់ក្រុមស្វីស ព្រមទាំងជូនពរក្រុមក្បែរខាងមួយនេះឱ្យមានសំណាងល្អសម្រាប់ការប្រកួតខាងមុខទៀត។

គួរឱ្យដឹងថា ក្រោយពីទម្លាក់បារាំងត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ស្វីស នឹងត្រូវជួបក្រុមម្ចាស់ជើងឯក EURO ២០១២ គឺក្រុមជម្រើសជាតិអេស្ប៉ាញនៅវគ្គ ៨ក្រុមចុងក្រោម ខណៈការប្រកួតគ្រោងធ្វើឡើងនៅថ្ងៃទី០២ ខែកក្កដា វេលាម៉ោង ១១៖០០នាទីយប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក