ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការកាត់ទោសឱ្យលោក សម រង្ស៊ី ជាប់គុកមួយជីវិតពាក់ព័ន្ធនឹងអំពើក្បត់ជាតិ

ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសឱ្យលោក សម រង្ស៊ី ជាប់គុកមួយជីវិត និងដកសិទ្ធិធ្វើនយោបាយផងដែរក្រោមបទចោទ «ប្រគល់ឱ្យរដ្ឋបរទេស» ពាក់ព័ន្ធនឹងករណីដែលទណ្ឌិតរូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន ៤ខេត្ត ឱ្យជនជាតិដើមភាគតិចម៉ុងតាញ៉ារៀតណាមដើម្បីរស់នៅ។

ក្រៅពីផ្តន្ទាទោស និងដកសិទ្ធិធ្វើនយោបាយហើយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន ក៏បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៊ី ហើយចាត់ទុកការប្រកាសសាលក្រមនេះនៅចំពោះមុខជនជាប់ចោទ។

ទណ្ឌិត សម រង្ស៊ី មិនមានជាប់ទោសតែមួយករណីនេះនោះទេ នៅមានសំណុំរឿងជាច្រើនដែលកំពុងបន្ត និងកាត់ទោសរួចដូចជាបទ រួមគំនិតក្បត់ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់យោធាមិនឱ្យស្តាប់បង្គាប់ ដែលផ្តើមចេញពីការប៉ុនប៉ងវិលត្រលប់ចូលប្រទេសកម្ពុជាកាលពីឆ្នាំ២០១៩ និងការបង្កើតចលនាសង្គ្រោះជាតិ (CNRM) បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ តុលាការផ្តន្ទាទោសជាប់ពន្ធនាគារ១០ឆ្នាំ ហើយកាលពីខែមីនា ឆ្នាំ២០២១ លោកក៏ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ពីបទ «ឧបឃាត» ជុំវិញការជាប់ពាក់ព័ន្ធនឹងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ក្នុងគម្រោងវិលចូលប្រទេសកម្ពុជាវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមនឹងបទល្មើសមួយចំនួនទៀតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក