ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគារហ្វឹកហាត់បាញ់គ្រាប់ពិតនឹងបំពេញតម្រូវការមួយកម្រិតទៀតដល់កងកម្លាំងនគរបាលជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឱ្យដឹងថាអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី របស់បណ្ឌិត្យសភានគរបាលកម្ពុជានឹងបំពេញតម្រូវការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានគុណភាព និងមានសមត្ថភាពវិជ្ជាជីវៈច្បាស់លាស់ ដើម្បីយកទៅបម្រើប្រទេសជាតិ និងប្រជាជន។

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូរការនូវអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បំពេញតម្រូវការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ឱ្យកាន់តែមានគុណភាព និងមានសមត្ថភាពវិជ្ជាជីវៈច្បាស់លាស់ ដើម្បីយកទៅបម្រើប្រទេសជាតិ និងប្រជាជន។

គួរឱ្យដឹងថា ការដាក់សម្ពោធអគារនេះ បានប្រព្រឹត្តទៅនៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងអ្នកដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលជាតិផ្សេងទៀត។

ក្នុងនោះតាងនាមឱ្យនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់ អគ្គស្នងការរងនគរបាលជាតិ លោក យឹម លាង និងអគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដែលបានចូលរួមឧត្ថម្ភគាំទ្រដំណើរការកសាងអគារ ក៏ដូចជាការជួយសាងសង់អគារទទួលភ្ញៀវជាតិ និងអន្តរជាតិ និងអគារស្នាក់នៅសម្រាប់នគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ។

មួយវិញទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការកត់សម្គាល់ចំពោះភាពរីកចម្រើននៃសាលានគរបាលជាតិ តាមបណ្ដាភូមិភាគនានា ដែលកំពុងមានការអភិវឌ្ឍ ទាំងការសិក្សារៀនសូត្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាអគារសិក្សា អគារស្នាក់នៅ ផ្លូវ និងប្រព័ន្ធលូ ដែលជាជំនួយឧត្ថម្ភអភិបាលខេត្តពាក់ព័ន្ធ។

យ៉ាងណាមិញ សម្ដេចបាន គូសបញ្ជាក់ថា ដើម្បីកុំឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរនិងមិនអាចគ្រប់គ្រងបានដូចបណ្ដាប្រទេសមួយចំនួន គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមន្ត្រីនគរបាលត្រូវចូលរួមឱ្យបានសកម្ម ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗដែលកើតមានក្នុងសង្គម។

គួរបញ្ជាក់ថា អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី ត្រូវបានសាងសង់លើទីតាំងអគារក្បាច់គុនចាស់ ដែលមានលក្ខណៈទំនើបស្របតាមស្តង់ដារអន្តរជាតិនឹង អាចហ្វឹកហាត់បាញ់គ្រាប់ពិតបាន ១០នាក់ក្នុងមួយលើក ដោយមានប្រព័ន្ធការពារក្បាលគ្រាប់ និងសំឡេងចេញក្រៅ។មួយវិញទៀត អគារនេះបានចំណាយទឹកប្រាក់ជាង ៦០ម៉ឺនដុល្លារអាមេរិក និងចំណាយពេលជាង៥ខែក្នុងការសាសង់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក