វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

រដ្ឋសភាកម្ពុជាសង្ឃឹមអភិបាលក្រុងឃ្យុងយូបន្តជំរុញឱ្យមានអ្នកវិនិយោគិនកូរ៉េមកកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ អនុប្រធានទី២នៃរដ្ឋសភា លោកស្រី ឃួន សុដារី មានក្តីសង្ឃឹមថា អភិបាលក្រុងឃ្យុងយូ នឹងជួយជំរុញលើកទឹកចិត្តឱ្យមានអ្នកវិនិយោគិនកូរ៉េ មកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានពេញលេញគ្រប់គ្រាន់ ព្រមទាំងអាចនាំចេញទៅក្រៅប្រទេស។

លោកស្រីបានបង្ហាញក្តីសង្ឃឹមនេះក្នុងឱកាសដែលអភិបាលក្រុងឃ្យុងជូ លោក ណាក់យ៊ាំង (Joo Nak-young) ចូលពិភាក្សាការងារជាមួយលោកស្រីនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

អនុប្រធានទី២នៃរដ្ឋសភា លោកស្រី ឃួន សុដារី រៀបរាប់ប្រាប់លោកអភិបាលក្រុងឃ្យុងយូអំពីវិស័យវិនិយោគនៅកម្ពុជាដូច្នេះថា៖ «ការកំណែទម្រង់ច្បាប់វិនិយោគថ្មី ដូចជាច្បាប់មិនយកពន្ធត្រួតគ្នា បូកនឹងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដែលពិតជាអាចជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង»។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋកូរ៉េ ដែលបានបង្កលក្ខណៈងាយស្រួល ប្រកបដោយភាពយកចិត្តទុកដាក់ដល់ពលករខ្មែរដែលទៅបម្រើការងារនៅកូរ៉េ។

លោកស្រីនិយាយថា៖ «ដោយសារការយកចិត្តទុកដាក់ផ្សេងៗរួមមាន ការថែទាំសុខភាព ការបំពាក់បំប៉នចំណេះជំនាញបន្ថែម ជាមួយនឹងប្រាក់កំរ៉ៃពលកម្មសមរម្យនេះ បានធ្វើឱ្យពលករខ្មែរអាចបន្តអាណត្តិការងាររបស់គេនៅប្រទេសកូរ៉េ និងបានជួយឱ្យជីវភាពគ្រួសាររបស់គេកាន់តែប្រសើរឡើង»។

ជាមួយគ្នានេះ លោកស្រីបានបន្តថា ទំនាក់ទំនងរវាងការទូតប្រទេសពីរដែលបានសម្រេចមកដល់បច្ចុប្បន្ននេះគឺការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីម្ពុជា-កូរ៉េ (CKFTA) ដែលត្រូវបានផ្តល់សច្ចាប័នពីសភាកូរ៉េ កាលពីពេលថ្មីៗនេះ និងភាពជាដៃគូតំបន់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលបានចូលជាធរមានកាលពីខែមករាកន្លងទៅនេះ ដែលទាំងអស់នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំហំពាណិជ្ជកម្ម ទំហំវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

ជាមួយនឹងសមិទ្ធផលស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គថ្មី ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដោយទទួលបានជាជំនួយឥតសំណង និងកម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលពិតជាជាស្ពានមួយដ៏ល្អ សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។

ជាការឆ្លើយតប លោកអភិបាលក្រុងឃ្យុងយូ បានឯកភាពទៅនឹងប្រសាសន៍របស់លោកស្រីអនុប្រធានទី២នៃរដ្ឋសភា តាមរយៈចំណងទាក់ទងទ្វេភាគី កូរ៉េ-កម្ពុជាមានកិច្ចសហប្រតិបត្តិការទៅលើវិស័យជាច្រើន និងពិតជាមានការរីកចម្រើន រួមមានការទូត វប្បធម៌ ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម ជាដើម។

លោកអភិបាលក្រុងឃ្យុងយូបានគូសបញ្ជាក់ថា មុនលោកមកទស្សនកិច្ចកម្ពុជាលើកនេះ គឺលោកបានធ្វើការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាពាក់ព័ន្ធនឹងការបញ្ជូនពលករទៅបម្រើការនៅកូរ៉េ ដើម្បីបង្កលក្ខណៈងាយស្រួលទាំងមុនពេលទៅ អំឡុងពេលនៅកូរ៉េ និងត្រលប់មកកម្ពុជាវិញ។

លោកបានកោតសរសើរដល់ពលករខ្មែរដែលបម្រើការងារនៅកូរ៉េគឺមានភាពឧស្សាហ៍ព្យាយាម និងស្មោះត្រង់ ដែលធ្វើឱ្យក្រុមហ៊ុន ឧស្សាហកម្មានានា ត្រូវការពលកម្មពីប្រទេសកម្ពុជាជាច្រើនទាំងការងារតាមរដូវ និងរយៈពេលវែង។

បន្ថែមពីនេះ លោកក៏បានអញ្ជើញលោកស្រី ឃួន សុដារី ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅទីក្រុងឃ្យុងយូបន្ថែមទៀត ដើម្បីសិក្សាឈ្វេងយល់បន្ថែមពីវិស័យដែលលេចធ្លោរនៅទីក្រុងឃ្យុងយូ ដូចជា មជ្ឈមណ្ឌលវប្បធម៌ប្រវត្តិសាស្រ្ត ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងវិស្វកម្ម ជាដើម៕

 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក