ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានត្រូវរៀបចំឡើងវិញនៅដើមឆ្នាំ២០២៣

ភ្នំពេញ៖ ពិធីជួបជុំរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មាន នឹងត្រូវរៀបចំឡើងវិញនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

បើតាមទទក នៅព្រឹកនេះរដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ បានដឹកនាំកិច្ចប្រជុំមួយស្ដីពីការបង្កើតគណៈកម្មការរៀបចំពិធីដែលធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាល ឯកភាពឱ្យក្រសួងព័ត៌មាន រៀបចំពិធីជួបជុំរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥ ឆ្នាំ២០២៣ ដើម្បីសំណេះសំណាល និងពិសាអាហារល្ងាច នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ នាថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣។

បើតាមទទក មានអ្នកចូលរួមជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដែល មានភារកិច្ច សមត្ថកិច្ច ទាក់ទងវិស័យព័ត៌មាន និងសោតទស្សន៍ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី របស់ស្ថានីយវិទ្យុ ទូរទស្សន៍ មន្ត្រីទទួលបន្ទុកព័ត៌មានរាជធានី ខេត្ត អ្នកនាំពាក្យក្រសួង-ស្ថាប័ន និងមន្ត្រីអង្គភាពចំណុះ ក្រសួងប្រមាណ ៥០០០ (ប្រាំពាន់) រូប ។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍បញ្ជាក់ថា៖ «នៅក្នុងពិធីជួបជុំរវាង សម្តេចអគតេជោ នាយករដ្ឋមន្រ្តី ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ ខាងមុខនេះ គឺនៅពេលដែលសម្តេច ហ៊ុន សែន មានប្រសាសន៍ ហើយសម្រេច រឿងអ្វីមួយនោះ គឺមានតំលៃស្មើនឹងការសម្រេចពេលប្រជុំរបស់ គណៈរដ្ឋមន្រ្តី»។

លោករដ្ឋមន្ត្រីបានបញ្ជាដល់គណៈកម្មការរៀបចំពិធីចូលរួមសហការគ្នាធ្វើកិច្ចការងារនេះអោយបានល្អ ដោយក្នុងនោះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ត្រូវធ្វើការជួបប្រជុំជាមួយសមាគមសារព័ត៌មាន ដើម្បីប្រមូលដកស្រង់នូវមតិយោបល់ និងសំណូមពររបស់អ្នកសារព័ត៌មាន ជារួមដើម្បីដាក់ជូនទៅសម្តេចតេជោ ពិនិត្យ និងសម្រេចដោះស្រាយ ក្នុងពេលពិធីជួបជុំនោះតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក