កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលកើនឡើង ២១ភាគរយក្នុង៩ខែឆ្នាំនេះ

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញក្នុងរយៈពេល៩ខែឆ្នាំនេះ រកចំណូលបានជាង ៣០លានដុល្លារ (ពុំទាន់ធ្វើសវនកម្ម) គឺកើនឡើង ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២១។

តាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ ចំណូលដែលទទួលបានក្នុងរយៈពេល ៩ខែឆ្នាំនេះ គឺទទួលបានចំណូលពីប្រតិបត្តិការផែចំនួនជាង ២៥លានដុល្លារ,ចំណូលពីអាជ្ញាធរផែចំនួនជាង ៣លានដុល្លារ ចំណូលបានពីសេវាកម្មផ្សេងៗចំនួនជាង ២សែនលានដុល្លារ និងពីចំណូលផ្សេងចំនួនជិត ២លានដុល្លារ។

ក្នុងរយៈពេល៩ខែនេះ កំពង់ផែស្វយ័តភ្នំពេញមានទំនិញប្រេងឥន្ធនៈចំនួនជាង ៣លានតោន គឺកើនឡើង ៥,២៣ភាគរយ បើធៀបនឹង៩ខែ ឆ្នាំ២០២១ មានជិត ២,៩លានដុល្លារ។ នាវាផ្ទុកទំនិញឆ្លងកាត់មានចំនួនជាង ២,៧ពាន់ជើង កើនឡើងជាង ៥៧ភាគរយ បើធៀបនឹង៩ខែឆ្នាំ២០២១។

សម្រាប់នាវាទេសចរណ៍មានចំនួន ១៦ជើង កើនឡើង ១៦ភាគរយ បើធៀបនឹង៩ខែ ឆ្នាំ២០២១ មិនមាននាវាទេសចរណ៍ឆ្លងកាត់ឡើយ។ បរិមាណកុងតឺន័រមានជាង ៣២ម៉ឺន កើន ២៨,៣៣ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២១ ដែលមានជាង ២៥ម៉ឺនកុងតឺន័រ។ ចំពោះបរិមាណអ្នកដំណើរនៅ៩ខែឆ្នាំនេះមានចំនួន ៨៦៨នាក់ បើធៀប៩ខែ ឆ្នាំ២០២១មិនមានអ្នកដំណើរឡើយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក