ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងរ៉ែផ្ទេរសិទ្ធិសម្រេចឱ្យបើកស្ថានីយប្រេងឥន្ធនៈទៅរដ្ឋបាលរាជធានី-ខេត្ត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម បានសម្រេចផ្ទេរអំណាចក្នុងការងារផ្ដល់សេវារដ្ឋបាលពាក់ព័ន្ធនឹងការផ្ដល់ និងដកហូតលិខិតអនុញ្ញាតសម្រាប់អាជីវកម្មលទ្ធផលសម្រេចប្រេងកាតទៅឱ្យរដ្ឋបាលរាជធានី -ខេត្ត។

យោងតាមប្រកាសស្ដីពីការធ្វើប្រតិភូកម្មមុខងារក្នុងការផ្ដល់សេវារដ្ឋបាលពាក់ព័ន្ធនឹងការផ្ដល់លិខិតអនុញ្ញាតសម្រាប់សកម្មភាពផ្នែកដោនស្ទ្រី ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋមន្ត្រី ស៊ុយ សែម បានអនុញ្ញាតដល់រដ្ឋបាលរាជធានីខេត្តមានតួនាទីទទួល ពិនិត្យ វាយតម្លៃការស្នើសុំ និងសម្រេចផ្ដល់ និងដកហូតលិខិតអនុញ្ញាតសម្រាប់សកម្មភាពផ្នែកដោនស្ទ្រីមទៅលើ លិខិតអនុញ្ញាតប្រព្រឹត្តិកម្ម លិខិតអនុញ្ញាតសន្និធិលិខិតអនុញ្ញាតដឹកជញ្ជូនក្រៅបំពង់បង្ហូរ និងលិខិតអនុញ្ញាតពាណិជ្ជកម្មសម្រាប់ប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ។

ចាប់ពីពេលនេះទៅ បុគ្គលឯកជន ឬក្រុមហ៊ុនដែលមានបំណងស្នើសុំលិខិតអនុញ្ញាតសម្រាប់សកម្មភាពទាំងប៉ុន្មានខាងលើអាចដាក់ពាក្យស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដែលជាមូលដ្ឋានអាជីវកម្មរបស់អ្នកស្នើសុំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក