ប្រេស៊ីល៖ ពានរង្វាន់លំដាប់កំពូលទ្វីបអាមេរិកខាងត្បូង COPA America បានរកឃើញក្រុមទាំង ៨ ដែលត្រូវឡើងទៅកាន់វគ្គបន្តជាផ្លូវការហើយ ខណៈដែលក្រុមហាលអាវមុនគេរួមមាន បូលីវៀក្នុងពូល A ចាញ់ទាំង ៤ប្រកួត ខណៈពូល B វេណេហ្សូអេឡា ស្មើ២ និងចាញ់២ ក៏ត្រូវធ្លាក់ត្រឹមវគ្គចែកពូលផងដែរ។
ដោយឡែក សម្រាប់កម្មវិធីប្រកួតពានរង្វាន់ COPA America នឹងចាប់ផ្តើមតាមកាលវិភាគដូចខាងក្រោម៖
ប្រកួតទី១ ថ្ងៃទី០៣ ខែកក្កដា វេលាម៉ោង ៤៖០០នាទីទាបភ្លឺ៖ លេខ ២ ពូល B ប៉េរូ ជួបជាមួយលេខ ៣ ពូល A ប៉ារ៉ាហ្គាយ
ប្រកួតទី២ ថ្ងៃទី០៣ ខែកក្កដា វេលាម៉ោង ៧៖០០នាទីព្រឹក៖ លេខ ១ ពូល B ប្រេស៊ីល ជួបជាមួយលេខ ៤ ពូល A ឈីលី
ប្រកួតទី៣ ថ្ងៃទី០៤ ខែកក្កដា វេលាម៉ោង ៤៖០០នាទីទាបភ្លឺ៖ លេខ ២ ពូល A អ៊ុយរ៉ូហ្គាយ ជួបជាមួយលេខ ៣ ពូល B កូឡុំប៊ី
ប្រកួតទី៤ ថ្ងៃទី០៤ ខែកក្កដា វេលាម៉ោង ៨៖០០នាទីព្រឹក៖ លេខ ១ ពូល A អាហ្សង់ទីន ជួបជាមួយលេខ ៤ ពូល B អេក្វាដ័រ។
ដោយឡែក សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវបន្តការប្រកួតនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ដោយក្រុមឈ្នះប្រកួតទី១ ត្រូវជួបជាមួយប្រកួតទី២ និងក្រុមឈ្នះប្រកួតទី៣ ត្រូវប៉ះជាមួយក្រុមឈ្នះប្រកួតទី៤៕