ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ថ្កោលទោសលោក សម រង្ស៊ី ដែលអំពាវនាវឱ្យធ្វើការប្រឆាំងរដ្ឋាភិបាល

ភ្នំពេញ៖ សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ បួរ គ្រី បានប្រឆាំង និងថ្កោលទោសចំពោះលោក សម រង្ស៊ី ដែលបានធ្វើប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា។ ព្រះអង្គបានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី គឺជាការប្រមាថដោយអសីលធម៌ចំពោះនាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងព្រះរាជសារគាំទ្រចុះថ្ងៃទី១៨ ខែតុលា ព្រះមហាសង្ឃរាជ បួរ គ្រី មានថិរដីកាថា៖ «ប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្បត់ជាតិ ៣ជំនាន់ ដែលធ្វើការប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មីតាមរយៈឃ្លីបវីដេអូក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជា បិតាស្ថាបនិកសន្ដិភាពកម្ពុជា និងជាឯកអគ្គមគ្គុទេសក៏ដឹកនាំជាតិដ៏ឆ្នើម ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋកកម្ពុជាគ្រប់រូប»។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ព្រឹកថ្ងៃទី១៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការអំពាវនារបស់ សម រង្ស៊ី ថាជាចេតនាទុច្ចរិតមានបំណងបំផ្លាញសន្ដិភាព ស្ថិរភាព និងការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ស្របពេលដែលឆ្នាំក្រោយជាខួប២០ឆ្នាំដែល សម រង្ស៊ី ប្រកាសថា មានស៊ីអត់សែន មានសែន អត់ស៊ីទៀតផងនោះ សម្ដេចតេជោ បានប្រកាសកំចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ត្រកូល សម ចោលតែម្ដង។

សម្ដេចតេជោថា៖ «ខ្ញុំនឹងប្ដូរផ្ដាច់កំចាត់ចោលមនោគមន៍វិជ្ជានយោបាយជ្រុលនិយម នៃត្រកូលក្បត់ជាតិបីជំនាន់។ អ្នកឯងមកនិយាយអំពីត្រកូលហ៊ុន បាន ត្រកូលហ៊ុន និងត្រកូលសម អត់ដូចគ្នាទេ! ត្រកូលហ៊ុន មិនដែលចេះក្បត់ទេ! ត្រកូលហ៊ុនបានរួមចំណែកធ្វើឲ្យប្រទេសនេះរីកចម្រើន។ ត្រកូល សម ទេដែលក្បត់តាំងពីជីតា រហូតដល់ឪពុក រហូតដល់កូន»

ក្រោយការប្រកាសនេះយើងឃើញមានក្រសួង-ស្ថាប័នរដ្ឋជាបន្តបន្ទាប់បានចេញសារគាំទ្រប្រសាសន៍នាយករដ្ឋមន្ត្រីជាបន្តវបន្ទាប់ ខណៈអគ្គស្នងការមនគរបាលប្ដេជ្ញាចាប់លោក សម រង្ស៊ី ដាក់គុក ហើយអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទត្រៀមខ្លួនកម្ចាត់ក្រុមបះបោរផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក