ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កំណើនភ្ញៀវទេសចរណ៍ក្នុងស្រុកកើតឡើងជិត ១លាននាក់នៅសប្ដាហ៍ទី២ ខែតុលា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ឱ្យដឹងថា សន្ទុះភ្ញៀវទេសចរជាតិនិងអន្តរជាតិបានកើនឡើងជិត ១លាននាក់ ប្រមាណ ១៥០.៤៥% បើគិតត្រឹមសប្ដាហ៍ទី២ ខែតុលានេះ ដោយកត្តាប្រារព្ធពិធីបុណ្យអុំទូកខេត្ត ក៏ដូចជាការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

យោងតាមរបាយការណ៍ប្រចាំសប្ដាហ៍ របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ តួលេខភ្ញៀវទេសចរទូទៅក្នុងសប្តាហ៍ទី២ បានកើនឡើងចំនួន ៩៣៨ ៩២៨នាក់ ក្នុងនោះភ្ញៀវជាតិ ៩១៤ ៥៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២៤ ៣៨៥នាក់ ដែលមានការកើនឡើងប្រមាណ១៥០.៤៥% បើធៀបនឹងសប្តាហ៍កន្លងមក។

ក្នុងនោះ ក្រសួងថា កត្តាដែលបណ្ដាលឱ្យមានកំណើនភ្ញៀវទេសចរផ្ទៃក្នុងច្រើនក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលនៅតាមបណ្ដាខេត្តមួយចំនួន ដូចជាខេត្តកំពង់ចាម ព្រៃវែង និងពោធិ៍សាត់ បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍ជាដើម។

ទន្ទឹមនឹងនេះ ក្រសួងឱ្យដឹងបន្ថែមថា ខេត្តព្រះសីហនុបន្តទទួលបានភ្ញៀវទេសចរមកកម្សាន្តក្នុងរយៈពេល ២សប្តាហ៍ជាប់គ្នា បន្ទាប់ពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល ១ខែ ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២។

ក្រសួងបន្តថា ខេត្តគោលដៅចំនួន៧ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ គិតត្រឹមសប្ដាហ៍ទី២ខែនេះ រួមមាន៖ ខេត្តកំពង់ចាម ៤០១ ៩២៩នាក់ ខេត្តព្រះសីហនុ ១៣៩ ៥៩១នាក់ ខេត្តបាត់ដំបង ១៣៥ ៨៩៩នាក់ ខេត្តព្រៃវែង ៦៨ ៥២៥នាក់ ខេត្តពោធិ៍សាត់ ៥៩ ៨៤៥នាក់ ខេត្តសៀមរាប ២៧ ៨២២នាក់ និងខេត្តកំពត ២៣ ២៤៦នាក់។

យ៉ាងណាមិញ អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី១៩ ខែតុលា បានបញ្ជាក់ថា កំណើននៃភ្ញៀវទេសចរ នឹងវិលត្រឡប់មករកស្ថានភាពល្អប្រសើឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់ រយៈពេលប្រមាណជាង២ឆ្នាំដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។ ក្នុងនោះ អាជ្ញាធរជាតិអប្សរា បានសង្កេតឃើញថាសកម្មភាពភាពនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចាប់ផ្ដើមចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ជាបន្តបន្ទាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក