ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តប៉ៃលិននិងខេត្តបាត់ដំបងចុះកំណត់ព្រំប្រទល់ដែលមិនច្បាស់លាស់

ខេត្តប៉ៃលិន ៖ អភិបាលខេត្តបាត់ដំបងលោក សុខ លូ និងអភិបាលខេត្តប៉ៃលិនលោកស្រី បាន ស្រីមុំ បានដឹកនាំគណៈប្រតិភូ មន្ត្រីជំនាញពាក់ព័ន្ធ តាមបណ្តាមន្ទីរសំខាន់ៗក្នុងខេត្តចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្ររវាងខេត្តទាំងពីរមានស្រុកសំឡូត ជាប់ជាមួយក្រុងប៉ៃលិន ស្រុកកំរៀង ជាប់ជាមួយស្រុកសាលាក្រៅ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងកែសម្រួលផែនទីភូមិសាស្ត្រក្នុងស្រុក និងខេត្តគោលដៅទាំង២នេះឱ្យបានច្បាស់លាស់។

ការចុះទៅពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ បន្ទាប់ពីមានការព្រមានពីនាយករដមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់អភិបាលខេត្តបាត់ដំបង លោក សុខ លូ និងអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ថាប្រសិន ២សប្តាហ៍ទៀត ដោះស្រាយបញ្ហានេះមិនបានទេ សម្តេចនឹងចុះទៅដោះស្រាយរឿងនេះតែម្តង។

សម្តេចតេជោបានថ្លែងថា៖ «ពីព្រោះមិនមែនកាត់ដីឱ្យបរទេសឯណា ភូមិហ្នឹងគឺជាភូមិបងប្អូនធ្វើសមាហរណកម្ម ដល់ចេញមក អ្នកមួយចំនួនបោះនៅប៉ៃលិន ហើយមួយចំនួននៅបាត់ដំបង បាត់ដំបងដីវាធំណាស់ កាត់ឱ្យប៉ៃលិនប៉ុន្មានពាន់ហិកតាទៅដើម្បីឱ្យប្រជាជនចុះឈ្មោះបោះឆ្នោត ដែលអាចផ្ទេរ ឬបោះឆ្នោតនៅកន្លែងដដែលគឺមណ្ឌលខាងបាត់ដំបង ឬក៏ផ្ទេរឈ្មោះទៅខាងប៉ៃលិន»។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ មានការសប្បាយរីករាយក្រោយពេលទទួលបានការដោះស្រាយពីអាជ្ញាធរខេត្តទាំងពីរ និងបានថ្លែងអំណរគុណដល់សម្តេតេជោដែលបានជំរុញដល់អាជ្ញាធរមានវិធានការដោះស្រាយបែបនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក