ក្រុមប្រទេស G7 សម្លឹងរកផែនការផ្តល់មូលនិធិគាំទ្រដល់អ៊ុយក្រែនក្នុងកិច្ចប្រជុំកំពូលនៅអ៊ីតាលី | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ | កូរ៉េខាងជើង- រុស្សីលើកសរសើរអំពីទំនាក់ទំនងការទូតរួ​មគ្នា ខណៈលេចឮចចាមរ៉ាមអំពីដំណើរទស្សនកិច្ចរបស់លោកពូទីន | នាយករដ្ឋមន្ត្រីអរគុណដល់ក្រុមអ្នកសាងសង់នៃគម្រោងរំដោះទឹកជំនន់រាជធានីភ្នំពេញ |

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៩ តុលា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១ករណីថ្មី (ឆ្លងថ្មីសហគមន៍១នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ៦នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី១៩ តុលា ២០២២ ។

គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៧,៩៧៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៤,៨៦០នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៥ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,១៥៧ករណី(ជាប្រភេទអូមីក្រុង) ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក