ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភាចាត់ទុកដំណើរទស្សនកិច្ចរបស់លោក វ៉ូ វ៉ាន់ធួង រឹតចំណងមិត្តភាពកម្ពុជា-វៀតណាមថែមមួយកម្រិតទៀត

ភ្នំពេញ៖ សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្រ្តៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក វ៉ូ វ៉ាន់ធួង បានចូលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមមកកម្ពុជាលើកនេះគឺចំខួប ៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម និងខួប៤៥ឆ្នាំនៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។

លោក វ៉ូ វ៉ាន់ធួង បានគូសបញ្ជាក់ប្រាប់ប្រធានរដ្ឋសភាថា ដំណើរទស្សនកិច្ចនេះ មានទិសដៅសំខាន់ ធ្វើយ៉ាងណាជំរុញពង្រីក និងពង្រឹងទំនាក់ទំនងរវាងបក្ស ប្រទេសនិងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង។

លោកបន្តថា បក្សនិងរដ្ឋវៀតណាម បានវាយតម្លៃយ៉ាងក្រៃលែងចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា ទៅកាន់ប្រទេសវៀតណាមកាលពី២ខែកន្លងទៅនេះ ថាបានចូលរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់តែរីកចម្រើន ស៊ីជម្រៅឡើង។

ប្រធានរដ្ឋសភាបានចាត់ទុក វត្តមានរបស់គណៈប្រតិភូវៀតណាមដែលបានមកទស្សនកិច្ចនៅកម្ពុជាគឺរួមចំណែក បន្ថែមទៀតក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង បក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពីណៃ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែង រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ ដើម្បីជាគុណប្រយោជន៍ នៃការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងវិបុលភាព សម្រាប់ប្រជាជនទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព ក្នុងតំបន់ និងសកលលោក។

ជាមួយគ្នានេះសម្តេចប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងប្រសើរ លើគ្រប់វិស័យរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិ ទាំងសងខាង ជាអាទិ៍ ការសម្រេចបានកំណើននៃពាណិជ្ជកម្មទ្វេភាគីគួរឱ្យកត់សម្គាល់។ ថ្មីៗនេះ ប្រទេសទាំងពីរបានសហការគ្នាយ៉ាងជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអាចបើកប្រទេសឡើងវិញ និងបានចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ។

សូមជម្រាបថា ឆ្នាំ២០២២នេះ ជាខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម។ ក្នុងន័យអបអរសាទរខួបនៃឆ្នំាមិត្តភាពនេះ ប្រទេសទាំងពីរបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ រួមទំាងការផ្លាស់ប្តូរទស្សនកិច្ច និងថ្នាក់ដឹកនំាជាន់ខ្ពស់គ្រប់កម្រិត។ ជាពិសេសកម្ពុជាត្រៀមទទួលដំណើរ ទស្សកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ និងនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាត អាយប៉ា លើកទី៤៣ដែលនឹងប្រព្រឹត្តនៅខែវិច្ឆិកា ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក