ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ធនាគារប្រកាសពីការអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះពាល់ពីទឹកជំនន់

ភ្នំពេញ៖ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានផ្ដល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះពាល់ជាក់ស្ដែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដោយនឹងយកតាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។

សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឱ្យដឹងថាពួកគេនឹងផ្តល់ការអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះ ពាល់ជាក់ស្ដែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ។

សេចក្ដីថ្លែងការណ៍រួមដដែលបានបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនឹង«ផ្តល់ការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។

ក្នុងនោះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានា របស់អតិថិជនប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់ ដែលស្របតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។

គួរឱ្យដឹងថា ការពិនិត្យលទ្ធភាពសម្រាប់ការអនុគ្រោះ និងយោគយល់ ធ្វើឡើងក្រោយពី នាយករដ្ឋមន្រ្តី សម្ដេចតេជោ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពដើម្បីធ្វើការអនុគ្រោះ ដោយពន្យារពេលសម្រាប់ការសង និងបន្ធូរបន្ថយការប្រាក់ដល់ពលរដ្ឋ ដែលកំពុងទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ក៏ដូចជាស្របតាមស្មារតីអង្គប្រជុំ រវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក