ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ |

ក្រសួងសុខាភិបាលអំពាវនាវជាថ្មីឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ក្នុងអំឡុងបុណ្យអំុទូក

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋនៅតាមបណ្តារាជ-ខេត្តទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ-១៩ និងត្រូវអនុវត្តការពារឱ្យបានត្រឹមត្រូវ ស្របពេលដែលមានការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និងអកអំបុកនេះ។

សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលា បានបញ្ជាក់ថាថ្វីត្បិតតែឆ្នាំ២០២២នេះ កម្ពុជាសម្រេចផ្អាកការប្រារព្ធព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីត សំពះ ព្រះខែ និងអកអំបុក នៅថ្នាក់ជាតិក៏ដោយ ប៉ុន្តែពិធីទាំងនេះត្រូវបានប្រាព្ធនៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេសទៅតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីជាការសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជា ផ្ដល់ឱកាសរកប្រាក់ចំណូលដល់ប្រជាពលរដ្ឋផងដែរ។

សេចក្ដីណែនាំ ដដែលឱ្យដឹងទៀតថា ប្រសិនបើប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ រាជធានី-ខេត្ត មានរៀបចំពិធីអបអរសាទរព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និងអកអំបុក ដែលនឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅតាមទំនៀមទំលាប់ នោះត្រូវបន្តអនុវត្តដោយការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស អនុវត្តឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានគ្រប់ៗគ្នា នូវវិធានការ៣កុំ ៣ការពារ។ ក្នុងនោះ ក្រសួងបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ៦ចំនុចរួមមាន៖

គួរឱ្យដឹងថា សម្រាប់វិធានការចម្បងគឺ ប្រជាពលរដ្ឋត្រូវអនុវត្តការធ្វើតេស្តរហ័សក្នុងករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩។ មួយវិញទៀត អាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋាន និងមន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិត្រូវសហការគ្នា និងចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើល និងណែនាំការអនុវត្តឱ្យបានខ្ជាប់ខ្លួនប្រកបដោយប្រសិទ្ធភាពនូវវិធានការ ៣កុំ ៣ការពារ។ យ៉ាងណាមិញ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក ឈឺក្បាល ហៀរសំបោរ នោះអ្នកទៅចូលរួមទស្សនា អ្នកប្រណាំងទូក និងអ្នកចូលរួម មិនត្រូវចូលរួមនៅក្នុងពិធីអុំទូកនេះ ដោយត្រូវស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាពឬ មន្ទីរពេទ្យរដ្ឋ ដើម្បីការពារ ការចម្លងជំងឺទៅអ្នកដទៃ។

ប្រភពដដែលបានបញ្ជាក់ថា ដើម្បីបន្តនិរន្តរភាពដំណើរការប្រទេសឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មីក្នុងការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីរក្សាបាននូវការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ប្រជាពលរដ្ឋត្រូវតែបន្តអនុវត្តនូវវិធានការការពារទប់ស្កាត់ការចម្លងនៃវីរុសកូវីដ-១៩ សម្រាប់បុគ្គល គ្រួសារ និងសហគមន៍ ដើម្បីរួមចំណែកទប់ស្កាត់នូវការផ្ទុះការចម្លងនៃវីរុសកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំនៅក្នុងសហគមន៍សារជាថ្មីឡើងវិញ។

ទន្ទឹមនោះ ក្រសួងសុខាភិបាលក៏បានក្រើនរំលឹក និងអំពាវនាវសារជាថ្មីជូនដល់សាធារណជន ក្រសួងពាក់ព័ន្ធ អាជ្ញាធរ ថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយទាំងអស់គ្នា ត្រូវតែបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានអនុវត្តតាមកន្លងមក។

មួយវិញទៀត ក្រសួងក៏បានណែនាំឱ្យប្រជាពលរដ្ឋត្រូវរក្សានាម័យឱ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវខាកស្តោះពាលវាលពាសកាលនោះឡើយ។

គួរបញ្ជាក់ថា ការប្រកាសឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នពីការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ស្របពេលដែលជំងឺដ៏កាចសាហាវមួយនេះកំពុងមានវត្តមាននៅកម្ពុជា និងនៅតាមបណ្តាប្រទេសផ្សេងៗនៅឡើយ។

ជាក់ស្តែង បើតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ស្ថានភាពនៃការចម្លងជំងឺកូវីដ-១៩ នៅលើសកលលោកបានបង្ហាញថា មានករណីជំងឺកូវីដ-១៩ ចំនួនជាង ៦២០លាននាក់ ដែលក្នុងនោះមានអ្នកស្លាប់សរុប ៦,៥៤៣,១៣៨នាក់ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក